រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមពិភាក្សាបញ្ហាប្រឈមរបស់ពិភពលោក (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានរួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសពីចំនួន៣០មកពីតំបន់ អាស៊ីនិងអឺរ៉ុប ជួបពីភាក្សាក្នុងវេទិកាមួយថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិកក្នុងក្រុង ប៉ារីសនៃប្រទេសបារាំង។

កិច្ចប្រជុំនេះបានរៀបចំដោយសហប្រធានជារដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង លោក ហ្សង់អ៊ីវ៉េស ឡឺដ្រៀន ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងអនុប្រធានគណៈកម្មការអឺរ៉ុប  លោក ចូសេប បូរ៉េល ហ្វុងតេឡេស ដែលជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។

វេទិកាប្រព្រឹត្តទៅកាលពីថ្ងៃទី២២កុម្ភៈ បានផ្តោតលើក្តីបារម្ភជុំវិញទស្សនៈ គោល២នៃពិភពលោកដែលអាចនាំ ទៅដល់ការប្រឈមមុខគ្នា, ការប្រកួតប្រជែងគ្នានិងភាពតានតឹង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner