រថយន្តស៊េរីទំនើប អូឌី បេីកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរដោយស្ត្រីពីរ នាក់បើករថយន្តស៊េរីទំនើបម៉ាកអូឌីឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្នត្រូវបានយុវជន ៣នាក់ជិះម៉ូតូមួយគ្រឿងបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់និងស្រាលម្នាក់ កាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នៅត្រង់ចំណុចផ្លូវលេខ១០០៧កែងនឹងផ្លូវ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុព្យាយាមបើករត់ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានមកវិញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរដោយស្ត្រីពីរនាក់បើករថយន្តម៉ាកអូឌីមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2I-0888 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿន ក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០២២ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំ1L-1825ជិះដោយយុវជន ៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៧ ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឲ្យបោកក្បាលនឹងកញ្ចក់រថយន្តរងរបួសធ្ងន់ពីរនាក់និងស្រាលម្នាក់ ។

ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់ បានប្រមាណជាង ៣០០ម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់ រួចប្រគល់ឲ្យសមត្ថកិច្ច ។ អ្វីដែលគួរឲ្យហួសចិត្តនោះ ខណៈសមត្ថកិច្ចចុះដល់ឈព្រោងព្រាតនៅនិងកន្លែងកើតហេតុហើយកំពុងតែធ្វើការសួរនាំ ស្រាប់តែលេចមុខបុរសម្នាក់ទៀតមកឡើងបើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជិះម៉ូតូដេញតាម លុះមួយសន្ទុះក្រោយមកស្រាប់តែបុរសខាងលើនោះបើករថយន្តមកកន្លែងកើតហេតុវិញ។ធ្វើឲ្យប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាហួសចិត្តគ្រប់គ្នាៗដោយថាករណីខាងលើនេះដូចជាការសម្ដែងល្ខោនអញ្ចឹង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់ ហើយធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ករួចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner