ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានទី១សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រគល់កង់១៣គ្រឿង ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនី
អត្ថបទដោយ៖
ចាន់ វិចិត្រ
ខេត្តកំពត៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធបានប្រគល់ កង់ចំនួន ១៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជូនទៅដល់ក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ ទូក សម្រាប់សម្រួលក្នុងការធ្វើដំណើរទៅកន្លែងហ្វឹកហាត់។
តាំងនាមអោយសហព័ន្ធកីឡាទូក ព្រមទាំង គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម រដ្ឋមន្រ្តី និងលោកជំទាវ សូមអោយមានសុខភាពល្អ ជួបតែសេចក្តីសុខសេចក្តីចំរើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕ ដោយ៖ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។