គម្រោង២តម្លៃ៤១លានដុល្លាររបស់ជប៉ុននឹងចុះហត្ថលេខានៅសប្តាហ៍នេះ (Video Inside)
គំរោងធំ២នៃជំនួយរបស់ប្រទេសជប៉ុនតម្លៃ៤១លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍន៍ប្រទេស គ្រោងនឹងចុះហត្ថលេខាក្នុងដើមខែមីនាសប្តាហ៍នេះហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា, ជំនួយហិរញ្ញប្បទានឥតសំណង ៤១លានដុល្លាររបស់ រាជរដ្ឋាភិបាលជប៉ុនចំពោះ កម្ពុជារួមមានគំរោងបោសសំអាតមីនដោយសមាហរណកម្មនិង សង្គ្រោះជនពិការដោយសារ មីនដំណាក់កាលទី២តម្លៃ១៧លានដុល្លារ និងគម្រោងពង្រីក ប្រព័ន្ធគ្រប់គ្រងទឹកស្អាតខេត្ត ស្វាយរៀងតម្លៃ២៤លានដុល្លារ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី ២មីនាឆ្នាំ២០២២។
យោងតាមក្រសួងការបរទេស ការចុះហត្ថលេខានឹងធ្វើដោយរដ្ឋមន្ត្រីការ បរទេសកម្ពុជាលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។