កាលពីយប់មិញ ក្នុងឱកាសមហាសន្និបាតដ៏វិសេសវិសាលមួយរបស់អង្គការសហប្រជាជាតិ កម្ពុជាមិនត្រឹមតែបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តទាមទារឱ្យរុស្ស៊ី “បញ្ចប់ភ្លាមៗនូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ុយក្រែន” ប៉ុណ្ណោះទេ តែថែមទាំងជាប្រទេស co-sponsor នៃសេចក្តីសម្រេចចិត្តទៀត
អត្ថបទដោយ៖
AMS OneMinute
កាលពីយប់មិញ ក្នុងឱកាសមហាសន្និបាតដ៏វិសេសវិសាលមួយរបស់អង្គការសហប្រជាជាតិ កម្ពុជាមិនត្រឹមតែបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តទាមទារឱ្យរុស្ស៊ី “បញ្ចប់ភ្លាមៗនូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ុយក្រែន” ប៉ុណ្ណោះទេ តែថែមទាំងជាប្រទេស co-sponsor នៃសេចក្តីសម្រេចចិត្តទៀត។ ប្រទេសចំនួន៥ បានបោះឆ្នោតប្រឆាំង។ រីឯ ក្នុងចំណោមបណ្តាប្រទេសអ្នកបោះឆ្នោតអនុបវាទទាំង៣៥ ឃើញមានជាអាទិ៍ដូចជា វៀតណាម ឡាវ ចិន ជាដើម។
សេចក្តីសម្រេចចិត្តរបស់កម្ពជា ជាជំហរមួយថ្មី និងក្លាហានប្រកែកមិនបាន ដែលសមស្របទៅតាមផលប្រយោជន៍របស់ជាតិ។
Co-sponsor of the resolution ឬជាភាសាបារាំង Coauteur de la résolution បានន័យថា ជាប្រទេសចូលរួមផ្តួចផ្តើម ឬយល់ព្រមឱ្យគេកត់ត្រាថាជាប្រទេសចូលរួមផ្តួចផ្តើមសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត៕
✍🏽 Jean-François Tain