អាតូចប៉ាប៉ា

អត្ថបទដោយ៖
AMS OneMinute

កូនតូចរបស់ប៉ាប៉ា នរោត្តម សីហនុ

អាតូចប៉ាប៉ា បានគាល់ដង្ហែព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អស់រយៈពេលជាច្រើនឆ្នាំ។ ជាទីបញ្ចប់ អាតូចប៉ាប៉ាបានដង្ហែព្រះបរមសពព្រះអង្គ ស្តេចយាងមកកាន់កម្ពុជាវិញ និងបានបាត់បង់ជីវិតប៉ុន្មានឆ្នាំបន្ទាប់ គឺនៅទី១ ធ្នូ ២០១៤។ សពអាតូចប៉ាប៉ា ត្រូវបានរៀបចំនិងមានការឧទ្ទិសកុសលជូនយ៉ាងត្រឹមត្រូវ ប្រសើរខ្ពង់ខ្ពស់ និងត្រូវបានបញ្ចុះក្បែរព្រះបរមរូបប៉ាប៉ា នាខាងមុខព្រះរាជដំណាក់គន្ធបុប្ផា ប្រៀបហាក់បីដូចអាតូចប៉ាប៉ា នៅគាល់ដង្ហែរព្រះអង្គជាដរាបដូចថ្ងៃដំបូង ដែលអាតូចប៉ាប៉ាមកដល់ព្រះរាជដំណាក់រដ្ឋធានីប៉េកាំងដូច្នោះដែរ។

ប្រភព៖ Royal du Cambodge

ads banner