សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធាចំនួន ២០០លានដុល្លារទៅឱ្យអ៊ុយក្រែន
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បានផ្តល់ថវិកាចំនួន ២០០លានដុល្លារសម្រាប់ជំនួយយោធាបន្ថែមដល់ទីក្រុងកៀវ កាលពីចុងសប្តាហ៍មុន ចំពេលយុទ្ធនាការយោធារុស្ស៊ីកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
លោក ប្លីងគែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់ជំនួយនេះនឹងរួមបញ្ចូលជំនួយផ្នែកការពារជាតិបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែនក្នុងការការពារប្រទេស ទាំងរថពាសដែក ផ្លូវអាកាស និងការគំរាមកំហែងផ្សេងទៀតដែលខ្លួនកំពុងប្រឈមមុខ។
លោក ប្លីងគែន បន្ថែមថា ទង្វើដែលមិនធ្លាប់មានពីមុនមក នាំមកនូវចំនួនជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដល់ទៅជាង ១.២ពាន់លានដុល្លារចាប់តាំងពីខែមករា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិចនីមួយៗបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវអាវុធប្រឆាំងរថក្រោះ ប្រព័ន្ធកាំជ្រួចការពារដែនអាកាស កាំភ្លើងយន្ត និងឧបករណ៍ផ្សេងៗទៀត ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/photo_2022-03-14_13-26-31-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_13-26-31.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_13-26-33-2.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_13-26-33-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_13-26-34.jpg)