លោកជំទាវ គីម សេដ្ឋានី ជំរុញឱ្យគ្រប់ក្រសួងស្ថាបនទាំងអស់ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងគាំពារនិងអភិវឌ្ឍន៍កុមារតូច
រាជធានីភ្នំពេញ ៖ លោកជំទាវ គីម សេដ្ឋានី អនុប្រធានប្រចាំការគណៈកម្មការធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញចូលេួមនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពីក្របខ័ណ្ឌចិញ្ចឹមបីបាច់កុមារតូចនៅព្រឹកថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២២នេះ ។
ក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍រំលឹកឡើងវិញពីគោលបំណងគោលនយោបាយជាតិស្តីពីគាំពារ និងអភិវឌ្ឍកុមារតូច ដែលផ្តោតលើ៖
១- ស្រ្តីទាំងអស់ទទួលបាននូវសេវាថែទាំ និងសេវាអប់រំសុខភាព ព្រមទាំងអាហារូបត្ថម្ភនៅពេលមានផ្ទៃពោះ
២- កុមារតូចទាំងអស់ទទួលបានការចុះបញ្ជីកំណើត ការថែទាំពិនិត្យ សុខភាពជាប្រចាំ ការផ្ដល់ថ្នាំបង្ការ អាហារូបត្ថម្ភគ្រប់គ្រាន់ និងទទួលបានការហាត់រៀនពីដំបូង
៣- កុមារតូចទាំងអស់មានលក្ខណៈត្រៀមជាស្រេចដើម្បីចូលរៀនថ្នាក់ទី១ អាយុ៦ឆ្នាំ
៤- បុគ្គលិកបច្ចេកទេស អ្នកថែទាំកុមារតូច មាតាបិតា និងអ្នកអាណាព្យាបាលមានចំណេះដឹងគ្រប់គ្រាន់លើការគាំពារ និងអភិវឌ្ឍន៍កុមារតូច
៥- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់សហការយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងការគាំពារ និងអភិវឌ្ឍន៍កុមារតូច។
ព្រមទាំងផ្សារភ្ជាប់ក្របខ័ណ្ឌនៃការចិញ្ចឹមបីបាច់ថែរក្សាកុមារតូច ដែលផ្តោតលើ៖
១-សុខភាពល្អរបស់កុមារតូច
២-អាហារូបត្ថម្ភគ្រប់គ្រាន់
៣-ការថែទាំដែលមានលក្ខណៈឆ្លើយតប
៤-សុវត្តិភាព និងសន្តិសុខកុមារតូច
៥-ឱកាសទទួលបានការរៀនសូត្រពីវ័យដំបូង ៕ ដោយ៖ រ៉ាវុធ
![](https://asset.ams.com.kh/central/media/photo_2022-03-14_15-28-17.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_15-28-18-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_15-28-18.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_15-28-19-2.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_15-28-19.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_15-28-17-2.jpg)