លទ្ធផលនៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូល ដើម្បីផ្សព្វផ្សាយ និងបណ្តុះបណ្តាល ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម ន ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាចំនួន ២លើក និងវេទិកាតុមូលចំនួន ១លើក ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយឱ្យបាន កាន់តែទូលំទូលាយបន្ថែមទៀត ពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យ, បុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងសាធារណជន ។
សូមជូន សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូល ដើម្បីផ្សព្វផ្សាយ និងបណ្តុះបណ្តាល ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលបណ្តាញអប្សរាព័ត៌មាន (AMS) ទទួលបាន …..