ក្រសួងការងាររៀបចំកិច្ចប្រជុំសាជាថ្មីថ្ងៃស្អែកដោះស្រាយបញ្ហាវិវាទណាហ្គាវើល (Video Inside)

ក្រសួងការងារ បានជូនលិខិតស្នើរកការជួបប្រជុំម្តងទៀត រវាងតំណាងបុគ្គលិកកម្មករណា ហ្គាវើល និងតំណាងក្រុមហ៊ុន នៅថ្ងៃទី១៧មីនា បន្ទាប់ពីតំណាងបុគ្គលិកកម្មករបានអវត្តមាន មិនចូលរួមប្រជុំដោះស្រាយនៅថ្ងៃនេះ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែង ថាគេមានក្តីសោកស្តាយដោយសារតែអវត្តមានរបស់តំណាងបុគ្គលិកកម្មករណា ហ្គាវើល ប៉ុន្តែបានប្រញាប់ចេញលិខិតសាជាថ្មីម្តងទៀត ដើម្បីឱ្យការប្រជុំដោះស្រាយបញ្ហានៅថ្ងៃទី ១៧មីនាស្អែកនេះ។

ក្រសួងការងារវេលាចុងក្រោយនេះ បានជួយធ្វើអន្តរាគមន៍ក្នុងការ ដោះលែងអតីតអ្នកដឹកនាំកូដកម្មជាប់ឃុំជាច្រើននាក់ក្រោយពួកគេសន្យាថា នឹងជួយរក ការសម្របសម្រួលបញ្ឈប់ការតវ៉ាពីអតីតបុគ្គលិកនិងកម្មករក្រុមហ៊ុនណាហ្គាវើល នៅពេល ណាដែលពួកគេបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន។

ប៉ុន្តែក្នុងកិច្ចប្រជុំដែលបានរៀប ចំធ្វើនៅថ្ងៃនេះ តំណាងភាគីកម្មករនិយោជិតមិនបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ ក្រសួងឡើយ។ ក្រសួងការងារក៏បានអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត សូមមក ចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីដោះស្រាយបញ្ចប់ករណីវិវាទរួមនេះឱ្យបាន ឆាប់ស្របតាមនីតិវិធីច្បាប់ និងតាមការសន្យារបស់ខ្លួន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner