សេតវិមាន៖ លោក បៃដិន និងលោក ស៊ី គ្រោងធ្វើកិច្ចពិភាក្សា គ្នាលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះមានសង្គ្រាមនៅ អ៊ុយក្រែន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying នៅថ្ងៃព្រហស្បតិ៍ប្រកាសថា ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង នឹងធ្វើការផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមកជាមួយ សមភាគីអាមេរិកលោក ចូ បៃដិន តបតាមសំណើស្តីពី ទំនាក់ទំនង ចិន-អាមេរិក ព្រមទាំងបញ្ហានៃការព្រួយបារម្ភរួមរបស់ប្រទេស ទាំងពីរនៅល្ងាចថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ កិច្ចពិភាក្សារវាងលោក បៃដិន និងលោក ស៊ី គឺជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងតាមទូរស័ព្ទរវាងអាមេរិក-ចិន ហើយវានឹងក្លាយជាកិច្ចសន្ទនាដំបូងបំផុតរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីបានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមការរំពឹងទុកនោះ ប្រមុខរដ្ឋទាំងពីរនឹងពិភាក្សាគ្នា លើប្រធាន បទសំខាន់ៗមួយចំនួន ដែលក្នុងនោះរួមមានការគ្រប់គ្រងការប្រកួត ប្រជែង រវាងប្រទេសទាំងពីរ និងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំង កង្វល់រួមរបស់ប្រទេសទាំងពីរ៕
ប្រភព៖ ស៊ីនហួរ និង រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner