នាយករដ្ឋមន្ត្រីជប៉ុនកោតសរសើរកម្ពុជា និងថា ពិភពលោក គួររៀនពីស្មារតីសន្តិភាពរបស់កម្ពុជា
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជានៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងកោតសរសើរចំពោះស្មារតីកសាងសន្តិភាពរបស់ប្រជាជនកម្ពុជាដែលនាំឱ្យប្រទេសមានការអភិវឌ្ឍដូចបច្ចុប្បន្ន។ឯកឧត្តមថា ពិភពលោក គួររៀនពីស្មារតីសន្តិភាពរបស់កម្ពុជា ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ បាន លើកឡើងអំពីការចូលរួមរបស់ជប៉ុនក្នុងសកម្មភាពថែរក្សាសន្តិភាពនៅកម្ពុជាកាលពី៣០ឆ្នាំមុន។ ឯកឧត្តម បានបង្ហាញនូវ មោទន ភាព ចំពោះការរីកចម្រើននូវសន្តិភាពរបស់កម្ពុជានិងការរួបរួមរបស់ប្រជាជនដែលធ្វើឱ្យកម្ពុជារក្សាបានសន្តិភាពដូចសព្វថ្ងៃ។
ដោយមិនស្ទើរស្ទាក់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ថ្លែងថា៖ គួររៀន ពីស្មារតី សន្តិភាព របស់ កម្ពុជា ខណៈដែល ពិភពលោកពេលនេះ កំពុង រស់ នៅដោយស្ថានភាពដែលគួរព្រួយបារម្ភ។ ឯកឧត្តម គីស៊ីដា ហ្វូមីអូ ក៏ប្រកាសពីការផ្ដល់ការគាំទ្រជា បន្ត បន្ទាប់នៅកម្ពុជា ដើម្បីជំរុញសន្តិភាព ដែលមានបច្ចុប្បន្ននេះ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងផងដែរ៕ ដោយ ៖វណ្ណលុក







