ម៉ូតូពីរគ្រឿងទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួលបោកក្បាលស្លាប់ពីរភ្លាមៗ
ភ្នំពេញ ៖ បុរសពីរនាក់បានដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូឌុបគ្នាទៅទាក់ដៃចង្កូតជាមួយម៉ូតូ មួយ គ្រឿងផ្សេងទៀត កាលពីវេលាម៉ោងជាង៦ព្រលប់ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ នៅលេីផ្លូវបេតុងព្រៃស ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូទី១ ម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1O-4217 បេីកបរដោយឈ្មោះ ខុន ជ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ខ្ពុយកេីត ឃុំ សូយង់ ស្រុក បារាយណ៍ ខេត្តកំពង់ធំ (បានស្លាប់នៅ កន្លែងកេីតហេតុ ) និងអ្នករួមដំណេីរឈ្មោះ ជិច សាវឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ តាអឹម ឃុំ បន្ទាយចក្រី ស្រុក ព្រះស្ដេច ខេត្តព្រៃវែង (បានស្លាប់នៅ កន្លែង កេីតហេតុ) ។ ដោយឡែកភាគីម៉ូតូទី២ (ពុំស្គាល់ម៉ាក និងផ្លាក លេខ អ្នកបេីកបរពុំស្គាល់អត្តសញ្ញាណបានបេីក រត់គេចពីកន្លែង កេីតហេតុ)។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ម៉ូតូទាំងពីរ គ្រឿងខាងលេីបានបេីកបរស្របទិសគ្នា ក្នុងទិសដៅពីកេីតទៅ លិច។ ពេលមកដល់ចំណុចកេីតហេតុម៉ូតូទាំងពីរគ្រឿង ក៏បានទាក់ ដៃចង្កូតគ្នាបណ្ដាលឲ្យភាគីម៉ូតូទី១ដួលបោកក្បាលទាំងពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុតែម្ដង។រីឯម៉ូតូមួយគ្រឿងទៀតបាន បើក គេចបាត់ពីកន្លែងកើតហេតុភ្លាមៗ ។
ក្រោយកេីតហេតុ សពជន ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ ប្រគល់ ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីរងចាំស្រាវជ្រាវបន្ត ៕ ដោយ ៖ ជីម ភារ៉ា



