ឯកឧត្តម សៅ សារឿន ជំរុញឲ្យសមាជិក សមាជិកាបក្ស ចូលរួមធានាការពារសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី
សៀមរាប ៖ ឯកឧត្តម សៅ សារឿន បានជម្រុញឲ្យចូលរួមធានាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ទប់ស្កាត់ការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងដាច់ខាតមិនឱ្យកើតមានចលនាបដិវត្តន៍ពណ៌ជាថ្មីនៅកម្ពុជាបាន។ ត្រូវយកចិត្តទុកដាក់បន្តជំរុញ អនុវត្តជាប់មិនដាច់ ប្រកបដោយភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់នូវ “គោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព” ។
ឯកឧត្តម សៅ សារឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ចុះស្រុកវ៉ារិន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះមូលដ្ឋាន ឃុំវ៉ារិន បានថ្លែងបែបនេះ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ច ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំវ៉ារិន នាថ្ងៃអាទិត្យ ទី២០ ខែមីនា កន្លងទៅនេះ ។
ឯកឧត្តម សៅ សារឿន ក៏បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ និង សមាជិកគណបក្សប្រជាជនទូទាំងឃុំសម្រេចបាន ទាំងការងារដោះស្រាយបញ្ហាប្រឈមនានា និងការងារអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងការងារពង្រឹងបក្សក្នុងមូលដ្ឋានប្រកបដោយភាពជឿជាក់ពីប្រជាពលរដ្ឋ ។
ឯកឧត្ដម សៅ សារឿន បានគូសរំលេច អំពី ស្ថានការណ៍ពិភពលោក ក្នុងឆ្នាំ ២០២១ បានប្រឈមនឹងនិន្នាការសកលធំៗ ដែលបង្កឱ្យស្ថានការណ៍កាន់តែមានភាពស្មុគស្មាញ និងហានិភ័យខ្ពស់បំផុតចំពោះមនុស្សជាតិ ក្នុងនោះរួម មាន ភូមិសាស្ត្រនយោបាយនៃជំងឺកូវីដ-១៩ និងការកើនឡើងសន្ទុះកម្ដៅនៃការប្រកួតប្រជែងដណ្ដើមឥទ្ធិពល រវាងមហាអំណាចនៅលើពិភពលោក កាន់តែលំបាក និងធ្ងន់ធ្ងរឡើង។ ជំងឺកូវីដ-១៩ បានបង្កវិបត្តិជាច្រើនក្នុងពេលតែមួយ ក្នុងនោះរួមមាន វិបត្តិសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងនយោបាយ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ច សង្គម ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏បានបន្ថែមសម្ពាធទៅលើបញ្ហាសន្តិសុខមិនមែនប្រពៃណី ដែលពិភពលោកបាននិងកំពុងប្រឈមរួចស្រាប់ទៅហើយ ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនជាដើម ។
ឯកឧត្តម សៅ សារឿន បានបញ្ជាក់ថា សម្រាប់កម្ពុជា ជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងគឺអាស្រ័យដោយ ៖ ទី១- ការដឹកនាំមាន ភាពច្បាស់លាស់ទាំងការគិតគូរ ទាំងយន្តការអនុវត្ត និងការកំណត់អំពីយុទ្ធសាស្ត្រវ៉ាក់សាំង ទី២- កំណត់យក សាធារណរដ្ឋប្រជាមានិតចិនជាបង្អែកយុទ្ធសាស្ត្រ ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់ សាំង ទី៣- មានសាច់ប្រាក់សន្សំគ្រប់គ្រាន់ក្នុងដៃសម្រាប់ការបញ្ជាទិញវ៉ាក់សាំង ទី៤-មានធនធានមនុស្ស គ្រប់គ្រាន់ រួមជាមួយការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ដំណើរការចាក់ វ៉ាក់សាំង និងទី៥- ការចូលរួមពីសំណាក់ប្រជាជនមកទទួលការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភគាំទ្រដើម្បី ទិញវ៉ាក់សាំង។
ឆ្លងតាមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានបង្ហាញច្បាស់អំពីសមត្ថភាពរបស់រាជរដ្ឋាភិ បាលក្នុងការគ្រប់គ្រងសភាពការណ៍ទូទៅក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវប្រឈមនឹងមហន្ត រាយនៃសុខ ភាពសាធារណៈ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរភាពរបស់ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាល អាជ្ញាធរ ដែនដី កងកម្លាំងប្រដាប់អាវុធរួមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការបម្រើប្រជាជន ៕ ប្រភព ៖ សៀមរាប