ទស្សនកិច្ច​លើកដំបូង ៖ ឯកឧត្តម ប្រាក់ សុខុន ជួប​ជាមួយ​ឯកឧត្តម មីង អោ​ង​ឡាំង​ ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្តនិង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ទប្រាំ​ចំណុច​របស់​អាស៊ាន​

ភ្នំពេញៈ​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​មី​យ៉ាន់​ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​បាន​អញ្ជើញ​ចូលជួប​សវនាការ ចំពោះ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។

ទស្សនកិច្ច​លើកដំបូង ៖ ឯកឧត្តម ប្រាក់ សុខុន ជួប​ជាមួយ​ឯកឧត្តម មីង អោ​ង​ឡាំង​ ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្តនិង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ន​ប្រាំ​ចំណុច​របស់​អាស៊ាន​

​នៅក្នុង​ជំនួប​នេះ​ភាគី​ទាំង​ពីរបាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្ត​និង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ទប្រាំ​ចំណុច​របស់​អាស៊ាន ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមករា ឆ្នាំនេះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​។​

​ប្រភព​ដដែល​បន្តថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា​និង​ជា​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​គឺមាន​រយៈពេល​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣​ខែមីនា​តប​តាម​ការអញ្ជើញ​របស់​ក្រុម​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។

ទស្សនកិច្ច​លើកដំបូង ៖ ឯកឧត្តម ប្រាក់ សុខុន ជួប​ជាមួយ​ឯកឧត្តម មីង អោ​ង​ឡាំង​ ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្តនិង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ន​ប្រាំ​ចំណុច​របស់​អាស៊ាន​

អញ្ជើញ​អមដំណើរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឯកឧត្ដម លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន លោក លី យ៉ា​ម មីង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre)
​និង​​មន្ដ្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​មួយចំនួន ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋាន​អាស៊ាន និង AHA Centre ផងដែរ​។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​មាន​គោលបំណង​ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​ដើម្បី​ឈានទៅដល់​ការបញ្ចប់​អំពើហិង្សា ក៏ដូចជា​ការអត់ធ្មត់​ឱ្យបាន​ខ្ពស់បំផុត​ពី​គ្រប់ភាគី​ទាំងអស់​, ការចែក​ចាយ​ជំនួយ​មនុស្សធម៌ ដោយមាន​ការគាំទ្រ និង​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​, និង​លើកទឹកចិត្ត​ឱ្យមាន​កិច្ច​ពិគ្រោះ​យោបល់​/​កិច្ចសន្ទនា​នយោបាយ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្អែកលើ​ឯកសារ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​, លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ានៅ​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២, លទ្ធផល​នៃ​កិច្ចពិភាក្សា​រវាងសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង ​និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នាពេល​ថ្មីៗ​នេះ​៕ ដោយៈ ពល​ជ័យ​

ads banner