មន្ទីរជំនាញជួសជុលផ្លូវសំបុកមាន់ តាមបណ្ដោយមហាវិថី កម្ពុជា ក្រោម
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន ជួស ជុល ផ្លូវជាជង្ហុកជមាន់ជង្ហុក តាមបណ្ដោយមហាវិថីកម្ពុជា ចាប់ពី ផ្សារធំថ្មី រហូតដល់ចំណុចស្ពានអាកាស៧មករា ស្ថិតក្នុងមូលដ្ឋាន ខណ្ឌ ដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក ។
សូមបញ្ជាក់ថា កន្លងមកតាមបណ្ដោយមហាវិថីកម្ពុជាក្រោម អម សងខាងផ្លូវ មានការខូចខាតជាជង្ហុក តូចៗដោយមានការ យក ចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្រ្តីជំនាញ ចុះ ជួសជុលនៅជង្ហុកតូចៗ ជាច្រើនតាមបណ្ដោយមហាវិថី កម្ពុជា ក្រោម នេះឲ្យមានសភាពល្អប្រសើរឡើងវិញ៕ដោយៈស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។