អ៊ុយក្រែន-រុស្ស៊ីដោះដូរឈ្លើយសឹកគ្នាជាលើកដំបូង
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី អ៊ីរីណា វ៊ែរីស ឈូក (Iryna Vereshchuk) កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនា ថ្លែងថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការផ្លាស់ ប្តូរឈ្លើយ សឹកជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមជម្លោះរវាង ប្រទេស ទាំងពីរ។
លោកស្រី អ៊ីរីណា វ៊ែរីសឈូក បានបង្ហោះសារនៅលើ បណ្តាញសង្គមហ្វេសប៊ុក ថា អ្នកទោសសង្គ្រាមអ៊ុយក្រែន ១០នាក់ដែលត្រូវបានចាប់ខ្លួនដោយយោធារុស្ស៊ី ត្រូវបាន ដោះលែងជាថ្នូរនឹងទាហានរុស្ស៊ី ១០នាក់ដែលត្រូវបានចាប់ ខ្លួនដោយកងកម្លាំងអ៊ុយក្រែន។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះបន្ថែមទៀតថា ក្រៅពីនេះ អ៊ុយក្រែនបានប្រគល់នាវិកស៊ីវិលរុស្ស៊ី ១១នាក់ ដែលត្រូវ បានជួយសង្គ្រោះពីកប៉ាល់លិចនៅជិតទីក្រុងអូដេសា ទៅ កាន់ ប្រទេសរុស្ស៊ីវិញ ដើម្បីជាថ្នូរនឹងនាវិកស៊ីវិលអ៊ុយក្រែន ១៩នាក់៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។