ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះកំពុងជួបភាពអវិជ្ជមាន ដូច្នេះអ្នកមិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ក្នុងនោះដែរ​ សូមប្រយ័ត្នក្នុងការគិតគូរ ឬធ្វើការសម្រេចចិត្ត។ អ្នកមិនគួរធ្វើអ្វីប្រញាប់ប្រញាល ហើយគ្មានមូលដ្ឋាននោះទេ។ ក្រៅពីនេះ សូមព្យាយាមធ្វើទំនាក់ទនងល្អជាមួយមនុស្សជុំវិញខ្លួន ពីព្រោះពួកគេអាចផ្តល់ពត៌មាន និងបទពិសោធន៍ដែលចាំបាច់សម្រាប់ការងាររបស់អ្នក។ លើសពីនេះ ប្រហែលជាអ្នកគួរតែពិនិត្យតាមដានបំណងប្រាថា្នជាក់លាក់របស់មនុស្សនៅ ក្បែរខ្លួន ធ្វើយ៉ាងណាកុំឲ្យទំនុកចិត្តរបស់អ្នក បង្ករផលលំបាកដល់អាជីព។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់​ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង ពិសេសនៅរវាងពេលល្ងាច។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងទ្វេរដង។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការធ្វើទំនាក់ទំនងក្រៅក្នុង ហេតុនេះសូមប្រញាប់បញ្ចេញការងារដែលបានគ្រោងទុក ដើម្បីទាញផលដ៏ល្អប្រសើរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ រាល់អាជីព  និងកិច្ចការនានាទទួលបានភាពចម្រើនលូតលាស់។ ក្នុងថ្ងៃនេះលោកអ្នកក៏រំពឹងថាទទួលបានដំណឹងនៃដំណើរបេសសកម្មផ្លូវឆ្ងាយ ហេតុដូច្នេះសូមលោកអ្នកព្យាយាមក្តោមក្តាប់ការងារឲ្យបានល្អ។ ចំពោះលោកអ្នកដែលមានបំណងធ្វើការផ្លាស់ប្តូរការងារ បណ្តាក់ទុន ឬធ្វើការចរចានឹងទទួលបានភាពលូតលាស់ និងដំណើរការយ៉ាងងាយស្រួល។  ក្នុងវេលានេះប្រសិនបើលោកអ្នកយកចិត្តទុកដាក់ ឬពឹងពាក់អាស្រ័យនឹងមនុស្សឆ្នាំរកា គឺកាន់តែល្អប្រសើរ។ ដោយឡែក លោកអ្នកទទួលបានលទ្ធភាពគ្រប់គ្រាន់ដើម្បីយល់ដឹងពីហេតុការណ៍ និងកែប្រែស្ថានការណ៍នានាបានកាន់តែល្អ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាល់អាជីពការងារទាំងឡាយរបស់អ្នកកំពុងជួបនឹងលាភសំណាងធំណាស់។ លោកអ្នកអាចទទួលបានផលសម្រេច និងចំណូលយ៉ាងពេញចិត្តបំផុត។ ក្រៅពីនេះការសម្រេចចិត្ត ឬការផ្តល់យោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងរង្វង់ការងារ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី នោះនឹងទទួលបានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្នាឈ្នានីសរបស់អ្នកដទៃ។ ប្រសិនបើអាចចូរដើរចេញពីស្ថានការណ៍នោះ ពីព្រោះបើទោះបីជា អ្នកនឹងតបតក៏គ្មានប្រយោជន៍អ្វីនោះដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ លោកអ្នកអាចទទួលបានដំណឹងល្អ ឬទទួលលទ្ធផលសម្រេចយ៉ាងប្រសើនៅរវាងពេលល្ងាច។ ដោយឡែក ថ្ងៃនេះអ្នកមានពេលវេលាច្រើនដើម្បីបំពេញការងារ ដូច្នេះកុំធ្វើអ្វីប្រញាប់ប្រញាលពេក គួរប្រើពេលសំឡឹងមើលហេតុការណ៍នានានៅជុំវិញខ្លួនឲ្យបានម៉ត់ចត់សិន។ សូមចងចាំថា រូបភាពដែលអ្នកបានឃើញទាំងអស់នៅជុំវិញខ្លួន មិនមែនសុទ្ធតែជាភាពពិតទេ​ ដូច្នេះសូមពិចារណាឲ្យ បានដឹតដល់បំផុត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ ដោយរាល់ការងារទាំងនោះមានសញ្ញាណវិជ្ជមានពេញបរិបូណ៌។ លើសពីនេះ អ្នកនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងសម្រាប់ជីវិតគូ។ ដោយឡែក ចំពោះបញ្ហាតូចតាចនានាក្នុងថ្ងៃនេះធានាថានឹងអាចដោះស្រាយបានទាំងអស់។ លើសពីនេះ សូមយកចិត្តទុកដាក់ឡើងវិញចំពោះសេចក្តីសុខផ្ទាល់ខ្លួន និងតុល្យភាពរវាងក្រុមគ្រួសារ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងអនុវត្ត គឺអ្នកអាចធ្វើការផ្លាស់ប្តូរស្ថានភាពនេះបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុរឿងយ៉ាងខ្លាំង ពិសេសលោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងពីមនុស្សក្នុងក្រុមការងារ ពិសេសទទួលបានការទុកចិត្តពីដៃគូជំនួញ។  ដោយឡែកបញ្ហាថ្ងៃនេះមិនអាចព្យាករណ៍ទុកជាមុនបានទេ ដូច្នេះសូមត្រៀមខ្លួន និងត្រូវឆ្លើយតបនឹងបញ្ហាឲ្យបានល្អប្រសិនបើវានឹងកើតឡើង។ ក្រៅពីនេះ លោកអ្នកអាចស្វែងរកពីស្ថានភាព និងរកវិធីដោះ ស្រាយ ឬសម្របទៅទាមស្ថានភាពនោះបានដោយងាយស្រួល និងជោគជ័យបំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ គំនិតយោបល់លោកអ្នកអាចដឹកនាំអ្នកទៅរកភាពជាអ្នកដឹកនាំយ៉ាងល្អប្រសើរក្នុងពេលនេះ។ លោកអ្នកទទួលបានអំណោយផលសម្រាប់គំនិត និងវិធីសាស្រ្តយ៉ាងវិជ្ជមានសម្រាប់អាជីព។ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភឡើយ សូមធ្វើការងារទាំងឡាយណាដែលអ្នកពេញចិត្ត នោះផលនឹងទទួលបានយ៉ាងប្រសើរ។ ក្រៅពីនេះ ប្រសិនអ្នកនឹងត្រូវធ្វើដំណើរជិតឆ្ងាយ សូមប្រុងប្រយ័ត្ន យកល្អធ្វើដំណើរនៅពេលព្រឹក ទើបជាការល្អប្រសើរបំផុត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកអាចសម្រេចដាក់ចេញការងារថ្មី ឬបន្តការងារដែលកំពុងអនុវត្តប្រកបដោយភាពជោគជ័យគួរជាទីកត់សម្គាល់។ ថ្ងៃនេះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចត្រូវរងការគៀបសង្កត់ពីមនុស្សដែលនៅជុំវិញអ្នកបន្តិច ដូច្នេះសូមអត់ធ្មត់ ហើយបំពេញការងារទាំងឡាយណាដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះដែរ ហាមដាច់ខាតកុំទៅពាក់ព័ន្ធនឹងការងាររបស់អ្នកដទៃ ពីព្រោះបញ្ហា និងភាពអាក់អន់ ស្ថិតនៅក្នុងទំនាក់ទំនងទាំងនោះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ក្នុងនោះដែរ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬផ្លាស់ប្តូរការងារទាំងឡាយណាដែលអ្នកមានបំណងជាយូរមកហើយដោយជោគជ័យ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ អ្នកគួរបំភ្លេចចោលភាពអវិជ្ជមានទាំងឡាយ ហើយជាពិសេសសូមកុំរំលឹករឿងដែលកន្លងទៅហើយ។ លើសពីនេះ សូមគ្រប់គ្រងការគិតរវើរវាយរបស់អ្នក ពីព្រោះហេតុការណ៍នេះនឹងរំខានដល់ការសម្រេចចិត្ត និងលទ្ធភាពទទួលបានជោគជ័យធំ។ ដោយឡែក សូមលោកអ្នកចែករំលែកខ្លះដើម្បីទទួលបានសេចក្តីសុខក្នុងផ្លូវចិត្ត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅ ដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ​ ឬចាប់យកឳកាសថ្មីៗសម្រាប់អភិវឌ្ឍន៍អាជីព។ ចំពោះការធ្វើដំណើរក្នុងបេសកកម្មការងារ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន ហើយប្រសិនជាអាចក៏គួរតែផ្អាកសិន ពីព្រោះបញ្ហា និងកំហុសអាចកើតឡើងច្រើន។ ក្រៅពីនេះ សូមសំឡឹងមើល ស្ថានការណ៍ដែលបានកើតឡើងជុំវិញអាជីពរបស់អ្នកជាថ្មី ពីព្រោះហេតុនេះទាំង នេះនឹងផ្តល់ជាសញ្ញាយ៉ាងវិជ្ជមានដើម្បីឲ្យអ្នកអាចធ្វើសកម្មភាពបានត្រឹមត្រូវ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមករំខានកិច្ចការអ្នកបានទេ។ ថ្ងៃនេះសកម្មភាពរបស់អ្នកកំពុងទាក់ភ្នែកមនុស្សក្នុងក្រុមការងារ ជាពិសេសថ្នាក់លើ ដូច្នេះសូមបន្តសកម្មភាពទាំងនេះដោយកុំមានភាពស្ទាក់ស្ទើរឡើយ។ ការងារទាំងនេះអាចបណ្តាលឲ្យអ្នកមានភាពរវល់ និងតានតឹងបន្តិច ប៉ុន្តែភាពជោគជ័យ និងសំណាងក៏នឹងតបស្នងសកម្មភាពនេះដែរ។ ថ្ងៃនេះប្រសិនបើអ្នកមានគម្រោងដែលបានគ្រោងទុក គួរតែបង្ហាញជាសាធារណៈ​ ពីព្រោះការគាំ ទ្រក្នុងពេលនេះនឹងមានភាពច្បាស់លាស់ណាស់។ ចូរធ្វើយ៉ាងណាកុំឲ្យឳកាសនេះកន្លង។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ ខាល ថោះ ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។ ពេលនេះជាថ្ងៃលាភ ថ្ងៃសំណាងរបស់អ្នក។ ទាំងអាជីព និងជីវិតផ្ទាល់ខ្លួនសុទ្ធតែទទួលបានភាពជោគជ័យ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner