អូស្រ្តាលីគ្រោងផ្តល់ហិរញ្ញប្បទាន១០៧លានដុល្លារដល់កម្ពុជា (Video Inside)
អូស្ត្រាលីគ្រោងនឹងផ្ដល់ហិរញ្ញប្បទាតម្លៃសរុបចំនួន ១០៧លានដុល្លារអាមេរិកដល់កម្ពុជារយៈពេល៨ឆ្នាំ ដែលផ្តោតលើវិស័យកសិកម្ម, ពាណិជ្ជកម្មនិងវិនិយោគ។
គម្រោងនៃហិរញ្ញ ប្បទានឥតសំណងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ លោកអូន ព័ន្ធមុនីរត្ន័ និងឯកអគ្គរាជទូតអូស្ត្រាលីលោក Pablo Kang នាថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២២។ គួរបញ្ជាក់ថាឆ្នាំ២០២២នេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត រវាងអូស្ត្រាលីនិងកម្ពុជា។
លោក Pablo Kang បានគូសបញ្ជាក់ថា អូស្ត្រាលី តាមរយៈមូលនិធិ ក្រសួងការបរទេសអូស្ត្រាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥតសំណងថ្មី ដែលមានទឹកប្រាក់ចំនួនប្រមាណ៨៧លានដុល្លារអូស្ត្រាលីស្មើនឹងជាង៦៥លានអាមេរិក សម្រាប់រយៈពេល៥ឆ្នាំដំបូង គិតចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ និងអាច បន្តផ្ដល់បន្ថែមរហូតដល់៥៧លានអូស្ត្រាលី ប្រមាណជាង៤២លានដុល្លារអាមេរិក សម្រាប់ រយៈពេលបន្ថែម៣ ឆ្នាំបន្ទាប់ទៀត ដែលអាចបន្តទៅដល់ពាក់កណ្តាលឆ្នាំ២០៣០។