ប្រេងសាំងបន្តកើនឡើងតម្លៃ (Video Inside)

ប្រេងសាំង បានបន្តកើនឡើងតម្លៃ សម្រាប់ការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ។ សម្តេច នាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃម្សិលមិញថាតម្លៃប្រេងសាំងដែលកើនឡើងនេះ មិនមែន តែចំពោះកម្ពុជាតែមួយនោះទេក្នុងពេលដែលពិភពលោកកំពុងមានសង្គ្រាមអ៊ុយក្រែនជាមួយ នឹងការដាក់ទណ្ឌកម្មលើរុស្ស៊ីដែលជាប្រទេសផលិតប្រេងធំជាងគេបង្អស់មួយលើពិភពលោក។

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២២  គឺប្រេងសាំងធម្មតា មានតម្លៃ៥ពាន់១៥០រៀលក្នុង១ លីត្រ ដែល តម្លៃ នេះបានកើនឡើងមកវិញ១០០ រៀល បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃ មុន… ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៥ពាន់៥០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺមានការ កើនឡើងចំនួន៤០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។

តម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះមាន តម្លៃ៥ពាន់ ៥៥០រៀល, កន្លែងខ្លះ៥ពាន់៦០០ រៀល និងកន្លែងខ្លះទៀត៥ពាន់៧០០ រៀល ក្នុងមួយលីត្រ ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤សេន ក្នុងមួយ លីត្រ ដើម្បីជាការទប់ស្កាត់តម្លៃ ប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner