MANCHESTER Unitedបានតែងតាំងលោក Erik ten Hag ជាគ្រូបង្វឹកថ្មី

បាល់ទាត់ ៖ MANCHESTER United បានតែងតាំងគ្រូបង្វឹក Ajax លោក Erik ten Hag ជាគ្រូបង្វឹកបន្ទាប់របស់ពួកគេ ។ បុរសសញ្ជាតិហូឡង់អាយុ៥២ ឆ្នាំនឹងចូលកាន់តំណែងជាគ្រូបង្វឹកថ្មីជំនួសគ្រូបង្វឹកបណ្តោះអាសន្ន លោកRalf Rangnick បន្ទាប់ពីបានដឹកនាំសម្រាប់យុទ្ធនាការឆ្នាំ ២០២១-២០២២ ។

គាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលបីឆ្នាំដែលអាចបន្តបាន១២ ខែទៀត។ Ten Hag គឺជាអ្នកចាត់ការអចិន្ត្រៃយ៍ទី៥ របស់ United ចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣។

Ten Hag បានប្រាប់គេហទំព័រផ្លូវការរបស់ United ថា “វាជាកិត្តិយសដ៏អស្ចារ្យដែលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Manchester United ហើយខ្ញុំពិតជារំភើបយ៉ាងខ្លាំងចំពោះការប្រកួតប្រជែងនាពេលខាងមុខ។

“ខ្ញុំដឹងពីប្រវត្តិនៃក្លឹបដ៏អស្ចារ្យនេះ និងចំណង់ចំណូលចិត្តរបស់អ្នកគាំទ្រ ហើយខ្ញុំពិតជាប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ក្រុមដែលមានសមត្ថភាពផ្តល់នូវភាពជោគជ័យដែលពួកគេសមនឹងទទួលបាន”៕
ប្រភព ៖ The Sun

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner