ភាពក្រីក្រនៅកូរ៉េខាងត្បូង

សេអ៊ូល៖ ស្របពេលដែលកូរ៉េខាងត្បូងជាប្រទេសដែលមានការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យ និងនិន្នាការកើនឡើងដ៏ល្បីល្បាញលើពិភពលោកនោះ ខ្លួនក៏មានចំនួនមនុស្សចាស់ស្ថិតក្នុងខ្សែបន្ទាត់ នៃភាពក្រីក្រច្រើនជាងគេបំផុតនៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍ផងដែរ។

ប្រហែលពាក់កណ្តាលនៃប្រជាពលរដ្ឋវ័យចំណាស់កំពុងរស់នៅក្នុងភាពក្រីក្រ ដោយមិនមានការគាំទ្រពីសាច់ញាតិ ឬរដ្ឋាភិបាលតិចតួច។  នេះបើតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) មានប្រទេសជាង ៣០ ដែលធ្វើការជាមួយគ្នាដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាអកុសល ទោះបីជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏កូរ៉េខាងត្បូងមានអត្រានៃភាពក្រីក្រខ្ពស់បំផុតក្នុងចំណោមប្រទេស OECD ទាំងអស់។ ជាក់ស្តែង ៤៨,៣% នៃប្រជាជនចាស់ជរារស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ។

ជាការពិតណាស់ ស្ទើរតែពាក់កណ្តាលនៃមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំមានការតស៊ូជារៀងរាល់ថ្ងៃ ដើម្បីទទួលបានអាហារូបត្ថម្ភ ដោយសារតែបញ្ហាកង្វះកម្មវិធី និងគោលនយោបាយសុខុមាលភាពសង្គមពីរដ្ឋាភិបាល ក៏ដូចជាការគាំទ្រពីគ្រួសារ។ នៅក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ ប្រជាជន​វ័យ​ចំណាស់​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ ត្រូវ​ចិញ្ចឹម​ខ្លួនឯង​ដោយ​ការ​ធ្វើ​ការងារ​មិន​ធម្មតា។ ការងារទាំងនេះរួមមាន៖ ការរើសសំរាមនៅតាមផ្លូវ ផ្នែកអនាម័យ ឬក្នុងករណីធ្ងន់ធ្ងរបំផុត នោះគឺធ្វើជាពេស្យាចារមនុស្សចាស់។

People lining up for 500 won coins — equivalent to about 50 cent

ដោយសារតែរបៀបនៃការរស់នៅបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់មនុស្សវ័យចំណាស់ ខណៈអត្រានៃការធ្វើអត្តឃាតមានការកើនឡើងតាមពេលវេលា។ កាលពី ០៣ឆ្នាំមុន សម្រាប់មនុស្សចាស់ដែលមានអាយុប្រហែល ៧០ឆ្នាំជិត ៥០នាក់ក្នុងចំណោម ១០០,០០០នាក់បានធ្វើអត្តឃាត។ សម្រាប់មនុស្សវ័យចំណាស់ដែលមានអាយុប្រហែល ៨០ឆ្នាំវិញ បានកើនឡើងដល់ ៧០នាក់ក្នុងចំណោម ១០០,០០០នាក់។

ទោះជាយ៉ាងណា នៅចុងឆ្នាំ​ ២០១៩ អត្រាការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងជាង ៣០០,០០០ការងារថ្មីរៀងរាល់ខែ។ ការងារនៅចុងឆ្នាំ ២០១៩ មានប្រហែល ២៧.៥លានការងារ ដែលប្រមាណជាង ៣៣០,០០០ការងារបន្ថែមពីឆ្នាំមុន។ កំណើនការងារនេះ គឺដោយសារតែផែនការរបស់ក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង ក្នុងការបង្កើនការងារជាន់ខ្ពស់ដោយប្រើប្រាស់ថវិកាជាង ១.៥ទ្រីលានវ៉ុន ឬជិត ១.៥ពាន់លានដុល្លារពីកញ្ចប់ថវិការបស់ខ្លួន។ អ្នកដែលបាត់បង់ការងារពីមុនអាចទទួលបានឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិត និងជីវភាពរបស់ពួកគេ តាមរយៈការទទួលបានការងារធ្វើម្តងទៀត៕ ប្រភព៖ Coreanofilos និង borgenproject.org ប្រែសម្រួល៖ ទីណា និង បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner