លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ដាក់ឱ្យប្រើប្រាស់ ផ្ទាំងប៉ាណូទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាទាក់ទង

រតនគិរី ៖ លោក ជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ផ្ទាំងប៉ាណូទប់ស្កាត់ និងឆ្លើយតបអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ដែលរៀបចំឡើង នៅបរិវេណ សាលាសង្កាត់យក្ខឡោម ស្ថិតក្នុងក្រុងបានលុង។

ពិធីនេះរៀបចំឡើងដោយអង្គការឃែរកម្ពុជា ប្រចាំខេត្តរតនគិរី ក្នុងគោលបំណង ឱ្យមហាជនទូទៅបានយល់ដឹង និងចូលរួមទប់ស្ងាត់ និងឆ្លើយតបទាន់ពេលវេលា ទៅតាមតម្រូវការរបស់សហគមន៍ នៅពេលពួកគាត់ មានករណីអំពើហិង្សា កើតឡើងក្នុងក្រុមគ្រួសារ ដែលតម្រូវឱ្យយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងបន្តទៀត និងរៀបចំពង្រីកការផ្សព្វផ្សាយដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ ទៅតាមគ្រប់រូបភាព ទៅដល់គ្រប់ទីកន្លែងដែលអាចធ្វើទៅបាន ជាពិសេសនៅតាមតំបន់ឆ្ងាយដាច់ស្រយាល ។

សូមបញ្ជាក់ថា ផ្ទាំងប៉ាណូផ្សព្វផ្សាយមានទំហំ២៥មx១៥ម ដែលរចនាដោយរូបភាព និងព័ត៌មានសំខាន់ៗ ដូចជា៖
១-បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីទាំងមាន ឬមិនមានពិការភាព។
២-ពួកយើងត្រៀមខ្លួនជាស្រេចសម្រាប់ផ្តល់សេវាជូនអ្នកទាំងអស់គ្នា ក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ-១៩។
៣-អំពើហឹង្សាជាទង្វើខុសច្បាប់។

ហើយផ្ទាំងប៉ាណូទាំងអស់មានជាភាសាខ្មែរផង និងបកប្រែជាភាសាជនជាតិដើមភាគតិចផង មានដូចជាភាសាចារ៉ាយ និងគ្រឹង ទៅតាមតំបន់នីមួយៗ ដែលប្រើប្រាស់ភាសាទាំងនោះ ដែលអាចជាសារគន្លឹះជួយផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ និងឆ្លើយតប ទៅនឹងអំពើហិង្សា នៅក្នុងសហគមន៍ សរុបមានចំនួន ៦៨ផ្ទាំង នឹងដាក់នៅតាមទីតាំងចំនួន ៦៨កន្លែងមានដូចជា៖
ទីសាធារណៈ សាលារៀន មន្ទីរពេទ្យ មុខផ្សារ និងនៅតាមសាលាឃុំ សង្កាត់ទាំងអស់ នៃក្រុង ស្រុកទាំងអស់ ក្នុងខេត្តរតនគិរីទាំងមូល ដើម្បីពង្រីកការយល់ដឹង ដល់សហគមន៍ ស្ដីពីអំពើហឹង្សា៕ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner