កម្ពុជាអាចនឹងប្រឈមលើបញ្ហាស្បៀង និងឋាមពលក្នុងឆ្នាំ២០២៣ (Video Inside)

កម្ពុជាអាចនឹងប្រឈមលើបញ្ហាស្បៀងនិងឋាមពលក្នុងឆ្នាំ២០២៣បើសិនជាសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែនបន្តអូសបន្លាយ។ បច្ចុប្បន្នចំណោទលើតម្លៃប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា បាននិងកំពុងកើតរួចមកហើយដោយសារតែវិបត្តិសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះ ហើយវិបត្តិនេះ នឹងធ្វើឱ្យពិភពលោករួមទាំងកម្ពុជាផងនឹងត្រូវប្រឈមបញ្ហាកាន់តែខ្លាំងក្នុង បណ្តាឆ្នាំនាពេលខាងមុខ។ សម្តេចតេជោហ៊ុនសែន បានថ្លែងកត់សម្គាល់លើវិបត្តិដែលកំពុង កើតឡើងក្នុងសកលលោកនេះ។

ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រឹមឡាំងដោយការបញ្ឈប់ទិញប្រេងនិងឧស្ម័នពីរុស្ស៊ី មិន មែនជាបញ្ហាដែលអាចដោះស្រាយស្រួលសម្រាប់ប្រទេសក្នុងទ្វីបអឺរ៉ុបឡើយដោយគេនឹងជួបភាពលំបាករកប្រភពជំនួសរុស្ស៊ីជុំវិញការលក់ប្រេងនិងឧស្ម័ន្ធផ្គត់ផ្គង់ប្រទេសក្នុងទ្វីបអឺរ៉ុបទាំងមូល។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula Von Der Leyen បានប្រកាសថាប្រទេសក្នុង សហគមន៍អឺរ៉ុបនឹងត្រូវបញ្ឈប់រាល់ការទិញប្រេងទាំងអស់ពីប្រទេសរុស្ស៊ីចាប់ពីចុងឆ្នាំ២០២២ នេះទៅ។ ប៉ុន្តែប្រទេសហុងគ្រីនិងប្រទេសស្លូវ៉ាគី បានថ្លែងថាគេនឹងបន្តទិញប្រេងពីរុស្ស៊ីរហូត ទាល់តែដល់ចុងឆ្នាំ២០២៣។

ប្រទេសហុងគ្រីជាប្រទេសដែលនាំប្រេងចូលពីរុស្ស៊ីផ្គត់ផ្គង់ក្នុង ស្រុកប្រមាណ៥៨ភាគរយ, ចំណែកប្រទេសស្លូវ៉ាគីបាននាំចូលប្រេងដល់៩៦ភាគរយ ដែល កត្តានេះហើយ នឹងក្លាយជាចំណោទដល់បណ្តាប្រទេសជាច្រើនក្នុងអឺរ៉ុបដែលត្រូវការប្រេង និងឧស្ម័ន្ធពីប្រទេសរុស្ស៊ីនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner