ការព្យាករណ៍ប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ឧសភា ២០២២ (Video Inside)
កម្ពុជាដែលបានឈានចូលរដូវវស្សាក្នុងសប្តាហ៍នេះ នឹងទទួលការធ្លាក់ភ្លៀងរាយប៉ាយ តាម បណ្តាខេត្តទូទាំងប្រទេសខណៈរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតមធ្យម និងរង ខ្យល់មូសុងនីរតីក្នុងកម្រិតពីបង្គួរទៅខ្លាំងថែមទៀត ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៨រហូតដល់ ថ្ងៃទី២៤ ខែឧសភា បណ្ដាខេត្ដនៅតំបន់ទំនាមកណ្ដាល អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនឹងខ្យល់កន្ត្រាក់ ។
ចំណែកនៅតំបន់ខ្ពង់រាបវិញ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយ ផ្គររន្ទះនិងខ្យល់កន្ត្រាក់ ។
នៅឯតំបន់មាត់សមុទ្រ នោះវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ នៅលើផ្ទៃសមុទ្រ ក៏អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ ផងដែរ ។