សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាលនាំយក ថវិកាបេឡាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនក្នុងក្រុងតាខ្មៅ

កណ្តាល៖ កាលរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឈៀ វណ្ណឌី មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកា បេឡាមរណៈសង្គ្រោះ លិខិតចូលរួមរំលែកមរណទុក្ខ របស់ឯកឧត្តម ប្រធាន ស អ ក ខេត្ត ជូនដល់គ្រួសារសពអតីតយុទ្ធជន នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ស្ថិតក្នុងឱកាសនេះដែរ ក្នុងនាម ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនខេត្តកណ្តាល លោក វរសេនីយ៍ឯក ឈៀ វណ្ណឌី មេបញ្ជាការរង បាននាំយកប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពអតីតយុទ្ធជនខេត្តកណ្តាល និងបានណែនាំដល់ ឱ្យទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅពេលដែលដល់ពេលកំណត់ចាប់ពី៤ខែឡើងទៅបន្ទាប់ពីចាក់ដូសលើកចុងក្រោយ ជាពិសេសចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ថវិកាបេឡាមរណៈសង្រ្គោះរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤លានរៀល ដែលតំណាង ឯកឧត្តម ប្រធាន ស. អ. ក ខេត្តកណ្តាល អញ្ជើញយកទៅប្រគល់ជូនដល់គ្រួសារសពសមាជិក ស.អ.ក ខេត្តកណ្តាល មានឈ្មោះ ព្រាប វណ្ណៈ ភេទប្រុស (មុខសញ្ញានិវត្តជន) ។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បាននាំមកជាមួយនូវ អង្ករចំនួន១បាវ ទំងន់ ៥០ គីឡូក្រាម ជែលលាងដៃ ម៉ាស់ និង គ្រឿងឧបភោគបរិភោគ មួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម ប្រធាន ស. អ. ក ខេត្តកណ្តាល ចែកជូនដល់ក្រុមគ្រួសារសពផងដែរ៕ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner