ឯ.ឧ ណុប ចាន់ណារិន្ទ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ផ្សារថ្មី១ បន្តចុះជួបពលរដ្ឋ ក្នុងពេលយុទ្ធនាការ
ភ្នំពេញ៖ អ្នកភូមិទាំង១១ ទូទាំងសង្កាត់ផ្សារថ្មី១ ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសដែរ បានថ្លែងដូចៗគ្នា ថា ” ស្រឡាញ់សន្តិភាព ” គាត់ត្រូវតែបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា ។

នេះជាប្រសាសន៍របស់ប្រជាជន អាជីវករ ពាណិជ្ជករ ដែលរស់អចិន្ត្រៃយ៍ ក្នុងភូមិទាំង១១ នៃសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានលើកឡើង ក្នុងគ្រាដែលសមាជិកសមាជិការគណបក្សសង្កាត់ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារគណ:បក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ ដឹកនាំដោយឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ផ្សាថ្មី១ ដែលបានចុះជួបប្រជាជននៅតាមលំនៅដ្ឋានប្រជាជនទូទាំង១១ភូមិ ។

ជាការកត់សំគាល់ប្រជាជនរស់នៅអចិន្ត្រៃយ៍ ជុំវិញផ្សារថ្មី ក្នុងភូមិសាស្ត្ររដ្ឋបាលសង្កាត់ផ្សារថ្មី១ ក៏ដូចជាប្រជាជនទូទៅដែរ បានលើកឡើងដូចៗគ្នាថា:” ខ្ញុំ ស្រឡាញ់សន្តិភាព ” ហើយមានគណ:បក្សប្រជាជនកម្ពុជា ដែលបាននាំសន្តិភាព ជូនខ្ញុំ ប្រជាជន និងប្រទេសជាតិខ្ញុំ រួមទាំងមានខ្លឹមសារសំខាន់ៗមួយចំនួនទៀត ។

ជាការឆ្លើយតប ឯ.ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា នេះជាសច្ចធម៌ប្រវត្តិសាស្ត្រមិនអាចក្លែងបន្លំបាន ក្នុងនោះ គណៈបក្សប្រជាជនកម្ពុជា បានបំពេញកិច្ចការជាច្រើនទៀត ដែលមិនអាចពិពរណ៌នាអស់បានឡើយ ដូចជា :
-រំដោះប្រទេសជាតិ រំដោះប្រជាជន នាថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ឲ្យរួចចេញផុតពីការធ្វើទុក្ខទារុណកម្ម និងការកាប់សម្លាប់ពីពួកខោអាវខ្មៅប៉ុលពត ។
-ស្តារប្រទេសជាតិពីបាតដៃទទេ រហូតមាននូវអ្វីៗនាពេលបច្ចុប្បន្ន ។
-ជាអ្នកដោះស្រាយបញ្ហារបស់ប្រទេសជាតិ ចេញផុតពីការបែកបាក់ដោយសារសង្គ្រាមស៊ីវិល តាមរយ:ការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ដែលជាកូនសោរគន្លឹះ ឈានដល់ការដាក់ចេញនូវកិច្ចព្រមព្រាងក្រុងប៉ារីស ២៣ តុលា ១៩៩១ ក្រោមកិច្ចខិតខំរវាង សីហនុ-ហ៊ុន សែន នៅហ្វ៊ែរអង់តាដឺណ័រ ក្រុងប៉ារីស ប្រទេសបារាំង កាលពី ថ្ងៃទី២ ធ្នូ ១៩៨៧ ។
-នាំប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ មានសេចក្តីសុខសាន្តត្រាន តាមរយ:នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩៨ ។
-គណ:ប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយប្រជាជន នូវគ្រប់កាល:ទេស: ពិសេសនៅពេលពិភពលោកជួបនឹងវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណ:បក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញជាយុទ្ធសាស្ត្របន្ទាន់ៗជាច្រើន ដើម្បីការពារអាយុជីវិត និងថែរក្សាសុខមាលភាពប្រជាជន តាមរយ:ការស្វែងរកវ៉ាក់សាំង ដើម្បីចាក់ស្រោចជូនប្រជាជនកម្ពុជា ចាប់តាំងពីកុមារអាយុ៣ឆ្នាំឡើងទៅ ។

បន្ទាប់ពីបានស្តាប់នូវសេចក្តីបញ្ជាក់បន្ថែមខាងលើ ប្រជាជនបាននិយាយឮៗថា អញ្ចឹងតើមានអ្នកណាទៀតក្រៅពីគណ:បក្សប្រជាជនកម្ពុជា ? ដូចនេះ ខ្ញុំត្រូវតែបោះឆ្នោតជូនគណ:បក្សប្រជាជន !
ជយោ! គណៈ:ប្រជាជនកម្ពុជា ដ៏រុងរឿង !









