សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីការអភិរក្ស និងការគិតគូអំពី ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ជុំវិញបឹងទន្លេសាប ដោយចេញបញ្ជា ឱ្យកែតម្រូវព្រំប្រទល់តំបន់៣ និងតំបន់២

ភ្នំពេញ៖ សម្ដេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញ ថ្លែងសារពិសេស ជូនបងប្អូនប្រជាពលរដ្ឋ ស្ដីពីបឹងទន្លេសាប នៅព្រឹកថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយសម្ដេចបានចេញបញ្ជាឱ្យកែ តម្រូវព្រំប្រទល់ តំបន់៣ និងតំបន់២ដែលសម្រេចដូចខាងក្រោម៖

-ខេត្តកំពង់ធំ សម្រួលផ្ទៃដី១ម៉ឺន១៤ហិតាចេញពីតំបន់២ ចូលតំបន់១ នៃបឹងទន្លេសាបជូនពលរដ្ឋ ៩ពាន់១៤៤គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ ៦៣៦៥ពាន់ហិតា ស្មើនឹងជាង២ពាន់២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃបឹងទន្លេសាបជូនពលរដ្ឋ ១៧៤៩គ្រួសារ ។

  • នៅខេត្តបន្ទាយមានជ័យ កែសម្រួលផ្ទៃដីទំហំជាង ៥៨ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ ជូនពលរដ្ឋ២២គ្រួសារ។

-ខេត្តពោធិ៍សាត់ កែសម្រួលផ្ទៃដី ៣៤៤៨ហិកតា ចេញពីតំបន់៣ មកតំពន់២ ជូនពលរដ្ឋ ១ពាន់៦៥៨គ្រួសារ។

សូមជម្រាបថា តំបន់បឹងទន្លេសាបបែងចែកជា៣តំបន់ រួមមានតំបន់ ទី១ជាតំបន់មានប្រជាពលរដ្ឋរស់នៅអាចធ្វើប្លង់កម្មសិទ្ធិបាន តំបន់ទី២ជាតំបន់ចន្លោះតំបន់១និងតំបន់ទី៣ដែលតំបន់២នេះអាចពលរដ្ឋចូលទៅអាស្រ័យផលនិងតំបន់៣ជាតំបន់ដីព្រៃលិចទឹកដែលច្បាប់មិនអនុញ្ញាតឱ្យប៉ះពាល់៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner