សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញចុះពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមអមដំណើរ រួមមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងស្រុកទាំង បីនៃខេត្តបាត់ដំបង អភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្រុក កងកម្លាំង ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ដំណើរចុះទៅកាន់តំបន់បឹងទន្លេសាប ក្នុងស្រុកទាំង៣នៃខេត្ត បាត់ដំបង របស់សម្ដេចក្រឡាហោម និងមន្រ្តីពាក់ព័ន្ធនាពេលនេះ គឺទន្ទឹមគ្នានឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា បានថ្លែងសារ ពិសេសជូនជនរួមជាតិ អំពីការសម្រេចកែសម្រួលតំបន់បឹង ទន្លេសាបឡើងវិញដើម្បីភ្ជាប់ការអភិរក្សទៅនឹងការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។ ក្នុងនោះសម្ដេចតេជោបានគូសបញ្ជាក់ថា តំបន់បឹងទន្លេសាប នេះចែកជាពីរកត្តាចាំបាច់។ កត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺ ត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ដោយសម្តេចបានណែនាំឱ្យពិនិត្យពិចារណា ស្ថានភាព ជាក់ស្តែង ដើម្បីកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅ ប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែងយូរឆ្នាំ។

ក្នុងឱកាសអញ្ជើញចុះដល់តំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនោះសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ប្រាប់ អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ដូចដែលសម្ដេចតេជោបានថ្លែងក្នុងសារពិសេសផ្ញើជូនជនរួមជាតិ។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានពិនិត្យតំបន់ជាក់ស្ដែងជាមួយផែនទី ភូមីសាស្រ្ត តំបន់ បឹងទន្លេសាបផងដែរ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner