ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបេក្ខជនជាយុវជន និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតនៅមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលសួរសុខទុក្ខនិងធ្វេីបទបង្ហាញពីបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតដល់យុវជនគណបក្សដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ និងបម្រុង ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន៤៧២នាក់ នៅមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនអង្គពិធីទំាងមូល ដោយក្តីនឹករលឹក។ ទាក់ទងនឹងការងារបោះឆ្នោតខាងមុខ ឯកឧត្ដម ចាយ បូរិន បានចែករំលែក បទពិសោធន៍ ចំណេះដឹង ដោយពន្យល់និងធ្វើបទបង្ហាញពីបទបញ្ជា នីតិវិធីនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងក្រមសីលធម៌ភ្នាក់ងារសង្កេតការណ៍គណបក្ស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានកំណត់ ។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស ជាពិសេសបានធ្វើឱ្យប្រទេសជាតិរួចចាកផុតពីវិបត្តិដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ មិនតែប៉ុណ្តោះសម្តេចតែងតែយក ចិត្តទុកដាក់ជា ប្រចាំ លើការងារពង្រឹងអង្គការចាត់តាំងយុវជន និង ការងារ កសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បី ជាយន្តការ ជំនួយ ឱ្យគណបក្ស លើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការដ៏សំខាន់មួយសម្រាប់ជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន ។

ឯកឧត្តមក៏បានក្រើនរំលឹកដល់យុវជន-យុវនារីក្នុងមូលដ្ឋានស្រុកពញាក្រែកទំាង៨ឃុំត្រូវចងចាំ គោរពនិងអនុវត្តឲ្យបាននូវអនុសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងលើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជាមានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុ ឥតងាករេក្នុងការបម្រើគណបក្សប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បានផ្តាំផ្ញើដល់យុវជនគណបក្សដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ និងបម្រុង ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតត្រូវសហការណ៍ជាមួយ មន្រ្តីបក្សមូលដ្ឋានភូមិ-ឃុំ-ស្រុក ក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំហើយបន្តការឃោសនារកសំឡេងឆ្នោតដោយ ប្រមូលផ្តុំនៅនឹងកន្លែង ការឃោសនាចល័ត ការចុះជួបសមាជិកតាមខ្នងផ្ទះ ព្រមទាំងសកម្មភាព តាមមណ្ឌលទាំងឡាយដើម្បីរក្សានិងបន្តយកជ័យជម្នះពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner