ចតរថយន្តលើចំណីផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូបុកគូទពីក្រោយរបួសធ្ងន់ភាគីទាំងពីរប្រកែកគ្នាយកត្រូវរៀងៗខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងមកចូលផឹកសុីនៅខាងអូរ៉ាខា(យីហោ យល់ចិត្ត) ដោយចតរថយន្តលើចំណីផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងបុកគូទពីក្រោយបណ្តាលរងរបួសធ្ងន់ ខណៈនោះភាគីទាំងសងខាងប្រកែកគ្នាយកត្រូវរៀងៗខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៩ ស្ថិតចំណុចមុខខារ៉ាអូខេ(យីហោ យល់ចិត្ត) តាមបណ្តោយផ្លូវភ្នំពេញហាណូ កែង និងផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយូតា តាកូម៉ា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AV-6771មកចតនៅចំណុចទីតាំងកើតហេតុខាងលើ ក្នុងទិសដៅត្បូងជើង រួចក៏បានចូលទៅផឹកសុីបាត់ លុះដល់ម៉ោងកើតហេតុក៏មានបុរសម្នាក់ជិះម៉ូតូមួយម៉ាកឌ្រីមសង់ស៊េរី០១៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DO-8739ធ្វើដំណើរស្របគ្នាបុកគូទរថយន្ត តាកូម៉ាផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកពន្លឺ ដឹកយកទៅសង្គ្រោះភ្លាមៗ។  ខណះនោះក៏មានតំណាងខាងភាគីម៉ូតូបានមកដល់រួចបានប្រកែកគ្នាជាមួយភាគីខាងរថយន្តយកត្រូវរៀងខ្លួន បង្កមានការភ្ញាក់ដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលអស់រយៈពេលជិត២ម៉ោងទើបភាគីខាងរថយន្ត ចេញសំណងចំនួន១០០ដុល្លារទៅឲ្យគាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner