មូលនិធិព្រីនស៍ផ្តល់ចំណេះដឹងសហគ្រិនភាពដល់និស្សិតជិត៣០០នាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភ្នំពេញ ៖ នៅក្នុងសិក្ខាសាលាអំពីភាពជាសហគ្រិនដែលមានរយៈពេល កន្លះថ្ងៃជាមួយ និស្សិតចំនួនជិត៣០០នាក់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) លោក Donald Yeo ដែល ជានាយកផ្នែកទីផ្សារ និងផែនការនៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត បានមានប្រសាសន៍ថាៈ ការរៀបចំគោលដៅ គឺជាគន្លឹះចំបងក្នុងការទទួលបាននូវជោគជ័យក្នុងសហគ្រិនភាព។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បានចូលរួមសហការជាមួយដៃគូសប្បុរសធម៌របស់ក្រុមហ៊ុនមេរបស់ខ្លួន គឺមូលនិធិព្រីនស៍ដោយបានចាប់ផ្តើមដាក់ឱ្យដំណើរការជាលើកដំបូងបង្អស់ក្នុងនូវកម្មវិធីជំហានដំបូងទៅកាន់ភាពជោគ ជ័យដែលមានគោលបំណងដើម្បីបង្កើតណាប់អារម្មណ៍ផ្នែកសហគ្រិនភាព់និស្សតសាកលវិទ្យាល័យហើយមានការចូលរួមពីសំណាក់វាគ្មិនជំនាញៗផងដែរ។ សិក្ខាសាលាអប់រំនេះក៏មានការលេងហ្គេម សប្បាយនានាដើម្បីឈ្នះរង្វាន់ហ្គេមមានជាការសួរសំនួរដែលលើកទឹកចិត្តដល់និស្សិតក្នុងការរៀនសូត្រមានភាពសកម្មផងដែរ។

កម្មវិធីតម្រង់ទិស (Roadshow) គឺជាផ្នែកមួយ នៃគោលការណ៍ចំបង នៃមូលនិធិ ដើម្បីបង្កើនចំណេះដឹង នឹងពង្រឹងធនធានមនុស្ស ឱ្យស្របទៅតាមចក្ខុវិស័យក្នុងការពង្រឹងផ្នែកអប់រំ និងគោលការណ៍អភិវឌ្ឍន៍ចំណេះដឹងយុវជន។ អ្នកជំនាញផ្នែកអប់រំនិង ការលើកទឹកចិត្តដែលមាន លោក ផល ច័ន្ទសេរីរិទ្ធ និង អ្នកជំនាញ សហគ្រិនភាព លោកស្រី ហ៊ាង អូមួយ នឹងចូលរួមចែករំលែកអំពី ឧបសគ្គ និងឱកាសក្នុងដំណើរការសហគ្រិនភាព។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ “អស់រយៈពេល២ឆ្នាំកន្លងមកនេះ ការរាតត្បាតនៃជម្ងឺឆ្លងបានធ្វើអោយមានការអាក់ខានដល់ការរៀបចំសិក្ខាសាលាជួបមុខផ្ទាល់។ មូនិធិព្រីនស៍ មានកិត្តយសយ៉ាងខ្លាំងដែលបានចូលរួមនិងចាប់ផ្តើមរៀបចំកម្មវិធីអប់រំបែបនេះ។” លោកក៏បានបន្ថែមទៀតថា ៖ “យើងជឿជាក់យ៉ាងមុតមាំថា ជោគជ័យកំពុងរង់ចាំបុគ្គល ឬនិស្សិតណាដែលចេះចាប់យកឱកាសដើម្បីទទួលបានចំណេះដឹងផ្នែកសហគ្រិនភាព ដែលសមស្របទៅតាម កម្មវិធីសហគ្រិនភាពដែលពួកយើងនឹងចាប់ផ្តើមនាពេលខាងមុខនេះ។” ដោយ:គ្រី សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner