សមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ យោង តាមរបាយការណ៍ របស់ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២មកថា មានជនសង្ស័យម្នាក់ឈ្មោះ គឹម ចាន់រស្មី ភេទប្រុស មុខរបរ ស្នាក់នៅមិនពិតប្រាកដ ត្រូវ បានកម្លាំនគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

តាមប្រភពដដែលបន្តថា កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ជាង១០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ។

ចំណែក វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៤កញ្ចប់ (ធំ០៣កញ្ចប់ តូច០១កញ្ចប់), ជញ្ជីសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២, ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៏សម្រាប់ប្រើប្រាស់គ្រឿងញៀមួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ ៖ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner