ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបញ្ជាឱ្យយោធាពង្រឹងសមត្ថភាពការពារជាតិ

ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រសប្តាហ៍នេះបានចេញផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យយោធាខិតខំពង្រឹងសមត្ថភាពការពារប្រទេសឱ្យកាន់តែខ្លាំងថែមទៀត កំលុងការបិទបញ្ចប់កិច្ចប្រជុំសំខាន់មួយ ជាមួយក្រុមមន្រ្តីយោធាកំពូលៗ ។

កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់អន្តរជាតិ ដោយសារតែមានការរំពឹងទុកថា កូរ៉េខាងជើងអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល៥ឆ្នាំមកនេះ ដែលមន្រ្តីអាមេរិក និងកូរ៉េខាងត្បូងនិយាយថា អាចកើតឡើងបានគ្រប់ពេលវេលា ។

បើតាមសារព័ត៌មាន KCNA លោក គីម ជុងអ៊ុន បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាការយោធាមជ្ឈិមលើកទី៨ ដែលបានរៀបចំឡើងរយៈពេល៣ថ្ងៃមកនេះ ជាទីដែលមន្រ្តីកំពូលៗបានអនុម័តលើបញ្ហាយ៉ាងសំខាន់មួយ ស្តីពីការផ្តល់ការធានាផ្នែកយោធា ដើម្បីបន្តពង្រឹងសមត្ថភាពបង្ការសង្រ្គាមរបស់ប្រទេសឱ្យកាន់តែខ្លាំងក្លារឹងមាំ ។

កំលុងកិច្ចប្រជុំនោះទៀតសោត រដ្ឋាភិបាលកូរ៉េខាងជើងក៏បានធ្វើការលើកឡើងយ៉ាងកម្រមួយ អំពីការត្រួតពិនិត្យឡើងវិញចំពោះ ផែនការធ្វើសង្រ្គាមរបស់ខ្លួនផងដែរ ហើយបាននិយាយថា ខ្លួនបានសម្រេចបង្កើនភារកិច្ចប្រតិបត្តិនៃអង្គភាពជួរមុខ ជាមួយនឹងផែនការសកម្មភាពយោធាដ៏ចម្បងមួយ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner