សហព័ន្ធកីឡាឈិនឡូនអាស៊ី ចាប់ដៃជាមួយសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា លើការអភិវឌ្ឍន៍ឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣

សហព័ន្ធកីឡាឈិនឡូនអាស៊ី បានចុះអនុស្សារណៈយោគយល់គ្នាសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លើការជួយអភិវឌ្ឍឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អនុស្សារណៈយោងយល់គ្នានេះបានធ្វើឡើងនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និង លោក U SOE NAING (អ៊ូសូណាំង)ប្រធានសហព័ន្ធកីឡាឈិនអាស៊ី ដោយចូលរួមជាសាក្សី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ។

ឯកឧត្តម បណ្ឌិត មាស សារិន បានបញ្ជាក់ថា អនុស្សារណៈខាងលើនេះ ផ្តោតសំខាន់លើការជួយអភិវឌ្ឍធនធានកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ទៅហ្វឹកហាត់ និងបណ្តុះបណ្តាល នៅប្រទេសមីយ៉ាន់ម៉ា រយៈពេលវែងរហូតដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការបញ្ជូនអត្តពលិក និងមន្រ្តីបច្ចេកទេសនេះ មីយ៉ាន់ម៉ានេះ រ៉ាប់រងទាំងស្រុង ការហូបចុកស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ ។

ប្រធានសហព័ន្ធ អះអាងទៀតថា កម្ពុជាបញ្ជូនទៅ អត្តពលិក និងមន្រ្តីបច្ចេកទេស ក្នុងខែសីហា រហូតដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទើបវិលត្រឡប់មកវិញចូលរួមប្រកួតតែម្តង ។ ការទៅហ្វឹកហាត់ និងរៀនសូត្ររយៈពេលយូរនេះ សហព័ន្ធសំដៅឲ្យកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេស មានសមត្ថភាព និងគុណភាព ក្នុងការប្រជែងដណ្តើមមេដាយជូនជាតិ និងបំរើរការងារ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រកបដោយស្តង់ដាអន្តរជាតិ។

ជាការឆ្លើយតប លោក U SOE NAING (អ៊ូសូណាំង) បានបង្ហាញសេចក្តីរីករាយ និងការស្វាគមន៍ ចំពោះកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេសកីឡាសីដក់កម្ពុជា ទៅហ្វឹកហាត់ នៅប្រទេសមីយ៉ាន់ម៉ា ដោយលោកសន្យាថា និងទទួលបដិសណ្ឋាកិច្ច អោយបានល្អ ។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណ ដល់លោក លោក U SOE NAING (អ៊ូសូណាំង) ដែលបានយកចិត្តទុកដាក់ លើការអភិវឌ្ឍធនធានរបស់កម្ពុជា ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះ ឯកឧត្តម អគ្គលេខាធិការ CAMSOC ក៏បានសូមណូមពរ ភាគីមីយ៉ាន់ម៉ា ជួយបង្កើនការយកចិត្តទុកដាក់ខ្ពស់ទៅលើផ្សេងៗ ទាំងការហ្វឹកហាត់ និងស្នាក់នៅហូបចុក ហើយ ឯកឧត្តម ក៏ជម្រុញឲ្យសហព័ន្ធឈិនឡូនអាស៊ី ដាក់នៅគ្រូបង្វឹកកម្រិតខ្ពស់ ជួយបង្ហាត់ដល់អត្តពលិកម្ពុជា ព្រោះកម្ពុជាត្រូវការឈ្នះមេដាយច្រើនគ្រឿងលើវិញ្ញសាមួយនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner