ថៃដកចេញកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈ

បាងកក ៖ ការពាក់ម៉ាស់មុខនៅខាងក្រៅគឺមិនចាំបាច់ទៀតទេ ដោយសារស្ថានភាព Covid-19 នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើង នេះបើយោងតាមបញ្ជាដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha ចេញផ្សាយ នាថ្ងៃទី២៤ មិថុនា។ ក្រៅពីនេះ ការដាក់កំហិត Covid-19 ផ្សេងទៀតក៏ត្រូវបានបន្ធូរបន្ថយផងដែរ។

សេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅលើគេហទំព័រ Royal Gazette ថាវិធានការដូចខាងក្រោមត្រូវបានដកចេញឬបន្ធូរបន្ថយមានប្រសិទ្ធភាពភ្លាមៗ ដូចជា ខេត្តទាំង ៧៧ ត្រូវបានចាត់ថ្នាក់ជាតំបន់បៃតង ឬតំបន់ឃ្លាំមើល ខណៈដែលតំបន់សាកល្បងទេសចរណ៍ (តំបន់ពណ៌ខៀវ) ត្រូវបានលុបចោល។

ជាការកត់សម្គាល់ គឺការពាក់ម៉ាសនៅខាងក្រៅគឺជាការស្ម័គ្រចិត្ត លើកលែងតែនៅតំបន់ដែលមានមនុស្សច្រើន និងតំបន់ដែលមានខ្យល់ចេញចូលមិនល្អ។ អ្នកដែលមានហានិភ័យខ្ពស់ក៏ត្រូវបានណែនាំឱ្យពាក់ម៉ាសផងដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner