ក្រសួងមហាផ្ទៃ បន្ដបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដី ព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃច័ន្ទ បានបន្តបើកកិច្ចប្រជុំ ពិភាក្សានិងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមវត្តមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ,អគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះ ក្រសួងមហាផ្ទៃ, អ្នកជំនាញផ្នែកច្បាប់ និង អង្គភាពពាក់ព័ន្ធ មួយចំនួនទៀត។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើសបច្ចេកវិទ្យាព័ត៌មាន៕ដោយ៖ រ៉ាវុធ