យន្តហោះ ១គ្រឿងខូចកង់ នៅពេលចុះចតនៅទីក្រុងហាណូយ

ហាណូយ៖ យន្តហោះមួយគ្រឿងដែលហោះចេញពីទីប្រជុំជន Da Lat នៃតំបន់ Central Highlands ទៅកាន់ទីក្រុងហាណូយ បានខូចកង់ ប៉ុន្តែបានចុះចតដោយសុវត្ថិភាព ។

យន្តហោះ Airbus 320 ទើបតែបានហោះចេញពីអាកាសយានដ្ឋាន Lien Khuong នៅពេលថ្ងៃត្រង់ ថ្ងៃសៅរ៍ចុងសប្តាហ៍ ដោយដំបូងឡើយ បុគ្គលិកអាកាសយានដ្ឋានបានប្រទះឃើញបំណែកកៅស៊ូនៅលើដី ដែលគេសង្ស័យថា ជាបំណែកនៃកង់យន្តហោះ។ ការរកឃើញនេះត្រូវបានទាក់ទងទៅកាន់អាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ ជាកន្លែងដែលយន្តហោះបានចុះចតដោយសុវត្ថិភាព នៅម៉ោងប្រហែល ១២៖១៣នាទី យប់រំលងអធ្រាត្រ ។

តំណាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បាននិយាយថា អាជ្ញាធរបានស្នើសុំអ្នកបច្ចេកទេស ដើម្បីធ្វើការត្រួតពិនិត្យ ហើយបានរកឃើញថា កង់មួយរបស់យន្តហោះពិតជាខូចមែន។ ទោះជាយ៉ាងណាក៏ដោយសម្ពាធខាងក្នុងរបស់វានៅតែស្ថិតក្នុងកម្រិតធម្មតា ។ ប៉ុន្តែ ការស៊ើបអង្កេតកំពុងបន្ត៕ ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner