ភោជនីយដ្ឋានដ៏ប្រណិតរបស់ខ្មែរ កំពុងបើកដំណើរការទីតាំងថ្មី ដែលមានអាគាររចនាបថបែបខ្មែរទំនើប នៅតំបន់បឹងកក់រាជធានីភ្នំពេញ

ភ្នំពេញ ៖ ភោជនីយដ្ឋាន វ័នម៉រ ដែលត្រូវបានបង្កើតដោយស្ថាបនិកខ្មែរក្នុងឆ្នាំ២០០៨ ដោយសារតែពួកគាត់ស្រឡាញ់វិស័យម្ហូបអាហារ និងចង់បង្កើតឱកាសការងារឲ្យកូនខ្មែរនោះ នៅពេលនេះកំពុងពង្រីកខ្លួននៅទីតាំងថ្មីល្អបំផុតចំកណ្តាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

អ្នកតំណាងភោជនីយដ្ឋានបានមានប្រសាសន៍ឱ្យដឹងថា ភោជនីយដ្ឋាន វ័នម៉រ មានបើកបម្រើជូនម្ហូបអាហារខ្មែរសម្បូរបែប ជាមួយនឹងសេវាកម្មស្តង់ដារដោយបុគ្គលិកស្លៀកពាក់ខ្មែរបុរាណ មានឬកពារទន់ភ្លន់ និងរួសរាយរាក់ទាក់ ហើយខាងក្នុងអាគាររចនាបថឡើងបែបខ្មែរទំនើប ដោយស្ថាបត្យករខ្មែរសុទ្ធសាត ។

អ្នកតំណាងរូបនេះបន្តថា ភោជនីយដ្ឋាន វ័នម៉រ បឹងកក់ មានទីតាំងស្ថិតនៅផ្ទះលេខ ៦៣ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អ្វីដែលពិសេសនោះ ភ្ញៀវដែលអញ្ជើញមកភោជនីយដ្ឋាន វ័នម៉រ បឹងកក់ មិនត្រឹមតែទទួលបានម្ហូបឆ្ងាញ់ មានគុណភាព និងសុវត្ថិភាពដល់សុខភាពនោះទេ ពួកគាត់ក៏ពិតជាទទួលបានទីកន្លែងប្រកបដោយផាសុកភាព បរិយាកាសស្រស់ស្រាយ អាងត្រីចម្រុះពណ៌ និងរុក្ខជាតិបៃតងខៀវខ្ចី ដែលជួយឱ្យអារម្មណ៍រសាយអស់ទុក្ខកង្វល់ ។

អ្នកតំណាងរូបនេះបន្ថែមថា អាគារមួយនេះគឺត្រូវបានរចនាជាសាលធំសម្រាប់ញ៉ាំអាហារបែបជួបជុំ ដែលមានរាងជាផ្លែល្ពៅ មានបន្ទប់ឯកជនតូចធំ អាចពិសារអាហារ និងគយគន់ទេសភាពតាមផ្ទៃកញ្ចក់ភ្ជាប់ ហើយបន្ទប់វិញមានឈ្មោះខ្មែរពិរោះៗក្រៃលែង ។ ទន្ទឹមនឹងនេះ វ័នម៉រ ក៏មានបន្ទប់ធំសម្រាប់រៀបចំការប្រជុំ និងពិធីជប់លៀងផ្សេងៗផងដែរ ។

អ្នកតំណាងរូបនេះបញ្ជាក់ទៀតថា ភោជនីយដ្ឋានប្រណិតមួយនេះ ត្រូវបានបំពាក់គ្រឿងបរិក្ខារទំនើបៗ ស៊ីវិល័យ ប្លែកភ្នែក និងមានចំណតរថយន្តធំទូលាយ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន នៅពេលភ្ញៀវអញ្ជើញមកទទួលទានអាហារ ។

ជាមួយគ្នានេះ តាងនាមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកភោជនីយដ្ឋាន វ័នម៉រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវ និងដៃគូសហការទាំងអស់ដែលបានផ្តល់ការគាំទ្រតាំងពីដើមរហូតមក និងសូមបន្តគាំទ្រភោជនីយដ្ឋាន វ័នម៉រ បឹងកក់ ក៏ដូចជាភោជនីយដ្ឋាន វ័នម៉រ ទួលគោកបន្ថែមទៀតផងដែរ ៕ ដោយ ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner