ប្រេសិតពិសេសប្រធានអាស៊ានបំពេញទស្សនកិច្ចមីយ៉ាន់ម៉ាខណៈភាពតានតឹងនយោបាយ មិនទាន់មានភាពធូរស្រាល (Video Inside)

ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាលោក ប្រាក់ សុខុន និងគណៈប្រតិភូ នឹងបំពេញទស្សនកិច្ចការងារលើកទីពីរនៅប្រទេសមីយ៉ាន់ម៉ា ខណៈស្ថានភាពតានតឹងនយោបាយនៅទីនោះ មិនមានភាពធូរស្រាលឡើយ។

លោកស្រីអង់សានស៊ូជី ត្រូវបានគេបញ្ជូន ទៅកាន់ពន្ធនាគារក្នុងទីក្រុងណៃពិដោរ ទន្ទឹមនឹងមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មយ៉ាង តិចចំនួន២០ដែលអាចនាំឱ្យលោកស្រីនឹងចំណាយពេលអស់មួយជីវិតនៅក្នុងពន្ធនាគារ។

ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នឹងមានរវាងពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ។ នៅមុនដំណើរទស្សនកិច្ចនេះ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានទទូចដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា សូមបញ្ជូន លោកស្រី អង់សាន ស៊ូជី ត្រឡប់ទៅ លំនៅដ្ឋានវិញ ដោយយោងលើហេតុផលសុខ ភាពនិងសុខមាលភាពទ្រុឌទ្រោមរបស់ លោក ស្រីក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌និងសុភវិនីច្ឆ័យ។

ដំណើរទស្សនកិច្ចដែលនឹងចាប់ផ្តើមថ្ងៃពុធសប្តាហ៍នេះ ត្រូវក្រសួងការបរទេសកម្ពុជាបញ្ជាក់ ថា គឺក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និង លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។  

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner