ត្រីមាសទី២ ឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប របស់វៀតណាមកើនឡើងខ្ពស់ ខ្លាំងពុំធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១១

ហាណូយ៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម បានកើនឡើង ៧.៧២ ភាគរយ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ បើធៀបនឹងត្រីមាសទី២ នៃឆ្នាំ ២០២១ ជាកម្រិតខ្ពស់បំផុតចាប់ តាំងពីឆ្នាំ ២០១១។

កំណើននេះត្រូវបានជំរុញ ដោយសារតែស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៅក្នុងវិស័យផលិតកម្ម ខណៈដែលសេដ្ឋកិច្ចបានងើបឡើងវិញ ពីរយៈពេលពីរឆ្នាំនៃ កូវីដ១៩(Covid-19)។

អត្រាកំណើនជួយនាំកំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងរយៈ ពេលប្រាំមួយខែដំបូង ដល់ ៦.៤២ ភាគរយ ដែលជាកម្រិតខ្ពស់ បំផុតក្នុងរយៈពេលបីឆ្នាំ។ កាលពីឆ្នាំមុន អត្រាការកើនឡើងនៅ ឆមាសទីមួយគឺ ៥.៧៤ ភាគរយ។

ការផលិត និងដំណើរការកែច្នៃ ក្នុងរយៈពេលប្រាំមួយខែដំបូង បានពង្រីកដល់ជិត ៩.៧ ភាគរយ។ វិស័យឧស្សាហកម្ម និងសំណង់មានការកើនឡើង ៧.៧ ភាគរយ ខណៈពេលដែល វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានកំណើន ២.៧៨ ភាគរយ។

ការនាំចេញក្នុងរយៈពេលប្រាំមួយខែដំបូង បានកើនឡើង ១៧.៣ ភាគរយធៀបនឹងឆ្នាំមុន ពោលគឺដល់ ១៨៦ ពាន់លានដុល្លារ ក្នុងពេល ដែល ការនាំចូលកើនឡើង ១៥.៥ ភាគរយ ពោលគឺដល់ ១៨៥ ពាន់លានដុល្លារ៕ ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner