យោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះដួលទាំងស្រុង នៅស្រុកជលគិរី
កំពង់ឆ្នាំង ៖ លោក ឧត្តម សេនីយ៍ត្រីអ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារមនុស្សធម៌ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបីប្រភេទ នាំយកអង្ករចំនួន ១២៥គីឡូក្រាម ស៊ីម៉ង់ត៍ ០៤បេ ស័ង្កសី ៣៥សន្លឹក មី១កេស ត្រីខ ១យួរ អាវរងា០២ មុង០២ ម៉ាស់ ២ប្រអប់ ជែលលាងដៃ ០៥ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ០១គ្រួសារ ឈ្មោះ ឌួង អៀម អាយុ ៥៧ឆ្នាំ ប្រពន្ធឈ្មោះ យុន ពៅ អាយុ ៥២ឆ្នាំ និងមានកូនចំនួន ៧នាក់ ក្នុងបន្ទុក ដែលរងគ្រោះដោយខ្យល់កន្រ្តាក់រលំផ្ទះអស់ទាំងស្រុង នៅភូមិ គៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ៕ សុខ គឹមសៀន