អ៊ុយក្រែន រំពឹងរកប្រាក់ចំណូលបាន ២.៤ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីការនាំចេញអគ្គិសនី ទៅកាន់អឺរ៉ុប

កៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីសស៍ ស្មីហាល់ បានបញ្ជាក់ថា ប្រទេសរបស់លោកបានចាប់ផ្តើមនាំចេញអគ្គិសនីទៅកាន់អឺរ៉ុបហើយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។

លោក ស្មីហាល់ បានសរសេរសារបង្ហោះនៅលើ Telegram ថា ការនាំចេញអគ្គិសនីរបស់អ៊ុយក្រែនដែលរង់ចាំជាយូរមកហើយទៅកាន់អឺរ៉ុបបានចាប់ផ្តើម។ លោកថា លំហូរដំបូងនៃចរន្តអគ្គិសនីរបស់អ៊ុយក្រែនបានទៅដល់ប្រទេសរូម៉ានី ក្នុងកម្រិតថាមពលដំបូង ១០០មេហ្គាវ៉ាត់។ លោកបន្តថា នៅពេលអនាគត អ៊ុយក្រែនមានបំណងបង្កើនសមត្ថភាពលំហូរអគ្គិសនីទៅអឺរ៉ុបកើនដល់ ២,៥ ជីហ្គាវ៉ាត់។

បើតាមលោក ស្មីហាល់ អ៊ុយក្រែន មានសក្តានុពល ក្នុងការរកប្រាក់ចំណូលបានច្រើនជាង ២.៤ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ពីការនាំចេញអគ្គិសនីទៅកាន់បណ្តាប្រទេសអឺរ៉ុប ។

គួរបញ្ជាក់ផងដែរថា កាលពីខែមីនាកន្លងទៅ បណ្តាញអគ្គិសនីរបស់អ៊ុយក្រែនត្រូវបានធ្វើសមកាលកម្មជាមួយបណ្តាញអ៊ឺរ៉ុប នៃប្រតិបត្តិករប្រព័ន្ធបញ្ជូនសម្រាប់អគ្គិសនី ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner