សាលី អូម៊ើត៖ ប្តេជ្ញាចិត្តខ្ពស់ នឹងធ្វើអោយបានល្អ ពីការប្រកួតកីឡាម៉ូតូទឹក ជើងឯកពិភពលោក ឆ្នាំ២០២២

វីរកីឡាករម៉ូតូទឹក សាលី អូម៉ើត បានប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រឹងប្រែងប្រកួតអោយពីសមត្ថភាព ដើម្បីនាំពានកម្រិតពិភពលោក មកជូនកម្ពុជា ពីការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ឆ្នាំ២០២២ ជុំទី១ នៅប្រទេសប៉ូឡូញ ។

លោក ម៉ម អានី មន្រ្តីសហព័ន្ធកីឡាម៉ូតូទឹកម្ពុជា បានអោយដឹងថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោកខាងលើនេះ កម្ពុជាបានបញ្ជូនកីឡាករ គ្រូបង្វឹក និងប្រតិភូសរុប១៣នាក់ ទៅចូលរួម ហើយការប្រកួតចាប់ពីថ្ងៃទី១៩ដល់២៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះ វីរកីឡាករម៉ូតូទឹក សាលី អូម៉ើត ប្រកួតលើ៣វិញ្ញាសា គឺ Pro-Am Ski Modify ជាវិញ្ញាសាធ្លាប់ឈ្នះមេដាយមាសអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ និងវិញ្ញាសា Pro-Am Ski Lites Stock , Pro-Am Ski 4 Strokes Stock ។

វីរកីឡាករម៉ូតូទឹក សាលី អូម៉ើត បានបញ្ជក់ថា ការប្រកួតម៉ូតូទឹកពិភពលោកនេះ ខ្លួនខកខានរយៈពេល២ឆ្នាំមកហើយដោយសារបញ្ហារបួសឆ្អឹងខ្នង ដូច្នេះឆ្នាំ២០២២នេះ ត្រូវតែដណ្តើមយកពានមួយនេះ មកជូនកម្ពុជាអោយបាន ដោយសារបានត្រៀមខ្លួនយ៉ាងល្អ ទាំងការហ្វឹកហាត់ និងបានទិញម៉ូតូទឹកថ្មីផងដែរ។ អតីតម្ចាស់មេដាយមាសម៉ូតូទឹកអាស៊ីរូបនេះ បន្តថា ប្រទេសដែលខ្លាំងមិនអាចមើលស្រាលបាន គឺកីឡាករមកពីសហរដ្ឋអាមេរិក ដោយសារតែពួកគេមានការប្រកួតច្រើន មួយខែម្តង ធ្វើអោយបច្ចេកទេស និងសិទ្ធផលមានការកើនឡើង ខុសពីការប្រកួតនៅអាស៊ី ២ខែម្តង ។ ក្នុងនោះដែរ អត្ពលិកម៉ូតូទឹកកម្ពុជា ក៏ជួបបញ្ហាប្រឈមខ្លះ ដោយសារកីឡាករ៤រូបខ្វះម៉ូតូទឹក ដូច្នេះសហព័ន្ធត្រូវជួលម៉ូតូទឹកអោយនៅទីនោះ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ឆ្នាំ២០២២ មាន៣ជុំ ,ជុំទី១ ធ្វើនៅប្រទេសប៉ូឡូញ ជុំទី២ នៅសហរដ្ឋអាមេរិក និងជុំផ្តាច់ព្រ័ត្រ នៅប្រទេសថៃ ក្នុងកម្ពុជាបញ្ជូនកីឡាករ៧រូប មានវីរកីឡាករ សាលី អូម៉ើត ,មីន ម៉ូស្តាន ,កៃ វ៉ាន់ស៊ីដែន ,មីន អូស្មាន់ ,សាលី ហ្វីលីន ,ស៊ីម សាក់រនី និងប្រតិភូគ្រូបង្វឹក៦នាក់ ដឹកនាំដោយឯកឧត្តម ណុះ ស្លេះ ប្រធានសហប័ន្ធកីឡាម៉ូតូទឹកកម្ពុជា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner