ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចុះសួរសុខទុក្ខឧបត្ថម្ភស្បៀងអាហារ ថវិកាជូនអតីតយុទ្ធជនដៃគូសម្ព័ន្ធមេត្រីភាព

កំពង់ធំ ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ ថវិកាជូនក្រុមគ្រួសារអតីតយុទ្ធជន ៨គ្រួសារ ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចតែងតែគិតគូរ អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង ព្រោះអតីតយុទ្ធជន បានរួមចំណែកយ៉ាងធំធេង ជាមួយសម្ដេចតេជោ ការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពដូចសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ចជាងមួយឆ្នាំ កន្លងមកនេះ បានប្រឹងប្រែងខិតខំបង្ករបង្កើនផលចិញ្ចឹមសត្វ ដោះស្រាយជីវភាពរស់នៅបានល្អប្រសើរ បន្ទាប់ពីបានទទួលផ្ទះថ្មី និងដី មួយគ្រួសារមួយហិកតាកន្លះ ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អំពាវនាវបងប្អូនអតីតយុទ្ធជននឹងក្រុមគ្រួសារ ត្រូវបន្តការប្រុងប្រយ័ត្នក្នុងការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាថ្មីបច្ចុប្បន្នមានការឆ្លងជម្ងឺកូវិត១៩សាជាថ្មីវិញហើយនៅក្នុងសហគមន៍ ដូច្នេះបន្តអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ និងថវិកាជំនួយឧបត្ថម្ភលោកវរសេនីយ៍ទោ ថន ស៊ីសក្តា មេបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មកផ្ដល់ជូនបងប្អូនអតីតយុទ្ធជន ដែលជាដៃគូសម្ព័ន្ធមេត្រីភាពទាំង៨ គ្រួសារដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាមមី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួន ដោយឡែកអតីតយុទ្ធជន ៥០នាក់ ដែលអញ្ជើញចូលរួមក្ន្ងងកម្មវិធី ម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ៕ ដោយ ប៊ុន រដ្ឋា

ads banner