ក្រសួងការពារជាតិតួកគី​អះអាង​ពីការនាំ​ចេញ​​ផលិតផល​កសិកម្មពីអ៊ុយក្រែន​ក្នុងពេលដ៏ឆាប់​

ក្រសួងការពារជាតិតួក​គីបាន​អះអាង​ ពីកិច្ច​ខិតខំ​របស់​មជ្ឈមណ្ឌល​សម្រប​សម្រួលរួម​នៅទីក្រុងអ៊ីស្តង់ប៊ុល ដែល​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពីកិច្ច​ព្រមព្រៀង​កាលពីថ្ងៃ​សុក្រ​មុន​ស្តីពី​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ពី​អ៊ុយក្រែន​​​ទៅ​កាន់ទីផ្សារ​សកល​លោក​​​ ​ដើម្បី​ចាប់ផ្តើម​ការនាំចេញ​គ្រាប់​ធញ្ញជាតិតាមរយៈសមុទ្រខ្មៅឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

យោងតាម ​​tweet របស់ក្រសួងកា​រពារជាតិ​តួកគី​​​ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោ​យ​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងប្រទេសតួកគី​ មជ្ឈមណ្ឌល​សម្រប​សម្រួល​កំពុង​ធ្វើការ​លើ​ការ​ធានា​ការដឹក​ជញ្ជូន​​គ្រាប់​ធញ្ញជាតិ​ប្រកប​ដោយ​សុវត្ថិភាព​ទៅកាន់​ទីផ្សារ​ពិភពលោក។ កប៉ាល់​ទីមួយ​ជាមួយ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ត្រូវបាន​គេរំពឹង​ថា​នឹង​ចាកចេញ​ពីកំពង់ផែ​អ៊ុយក្រែនក្នុ​ងពេល​ឆាប់ៗ​នេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតួក​គី តួកគី រុស្ស៊ី និងអ៊ុយក្រែន នឹង​ត្រូវ​បាន​តំណាង​ដោយ​ទាហាន​ក្នុង​ជួរវរសេនីយឯក ឬឧត្តមសេនីយ៍។ អង្គការ​សហប្រជាជាតិ​ក៏នឹង​ចាត់តាំង​តំណាង​របស់​ខ្លួន​ផងដែរ។

ការគ្រប់គ្រងលើការ​ធ្វើ​នាវាចរ​ប្រកបដោយសុវត្ថិភាពពីកំពង់ផែអ៊ុយក្រែនចំនួនបី (Odessa, Yuzhny និង Chernomorsk) នឹងត្រូវបានអនុវត្តគ្រប់ទិសទី។

កញ្ចប់ឯកសារសម្រាប់ដោះស្រាយបញ្ហាការផ្គត់ផ្គង់អាហារ និង​ជី​នៅ​លើទីផ្សារ​ពិភពលោក​ត្រូវ​បានចុះហត្ថលេខានៅថ្ងៃទី២២​ខែ​កក្កដា​នៅទីក្រុងអ៊ីស្តង់ប៊ុល។ នៅក្រោម​អនុស្សរណៈរុស្ស៊ី-អង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ ​អនុវត្តការងារ​ឆ្ពោះ​ទៅ​រកការដកការ​រឹត​បន្តឹង​ប្រឆាំង​នឹង​រុស្ស៊ី ដែលរារាំងការនាំចេញផលិតផលកសិកម្ម និងជី។

ឯកសារមួយទៀត ​​ត្រួតពិនិត្យ​យន្តការ​នៃការនាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​ដែល​គ្រប់គ្រង​ដោយអ៊ុយក្រែន។ កិច្ចព្រមព្រៀងរវាងរុស្ស៊ី តួក​គី និងអង្គការសហប្រជាជាតិ ផ្តល់​សម្រាប់​ការ​បង្កើត​មជ្ឈមណ្ឌល​សម្របសម្រួល​ភាគី​ទាំងបួន ដើម្បី​ស្វែងរក​កប៉ាល់​ដឹកគ្រាប់​ធញ្ញជាតិ​ ដើម្បីការពារការរត់ពន្ធអាវុធ និងជៀសវាងការបង្កហេតុ។

​​កិច្ច​ព្រម​ព្រៀង​​ចតុភាគី​ ដែល​មាន​ប្រទេស​ក្នុង​ជម្លោះ​គឺ​រុស្ស៊ី​និង​អ៊ុយក្រែន ​អង្គការ​សហប្រជាជាតិ​ និង​​ ប្រទេសតួកគី​​ដែល​ជា​ប្រទេស​សម្របសម្រួល មាន​បំណង​​នាំចេញ​គ្រាប់​ធញ្ញជាតិ​ទៅកាន់តែ​ពិភពលោក​លោក​ដើម្បី​កាត់បន្ថយ​ភាព​អត់ឃ្លាន​របស់ប្រជាជន​ក្នុង​ប្រទេសក្រីក្រជាពិសេស​តំបន់អាហ្វ្រិក​ ដែល​ទទួល​រង​ឥទ្ធិពល​ដោយសារ​សង្គ្រាម​៕​

ប្រភព៖ TASS

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner