ថៃមានភ្ញៀវទេសចរបរទេសដល់ ៣,១២ លាននាក់ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយ នាថ្ងៃទី២ សីហា ២០២២ថា ប្រទេសថៃបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន 3.12 លាននាក់ ចាប់ពីថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 26 ខែកក្កដា ខណៈដែលវិស័យទេសចរណ៍ដ៏សំខាន់កើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងជំងឺរាតត្បាត។
លោក Thanakorn Wangboonkongchana បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា ភ្ញៀវទេសចរទាំងនោះ រួមមានភ្ញៀវចំនួន 76,739 នាក់មកពីប្រទេសរុស្ស៊ី។
លោកបន្តថា រដ្ឋាភិបាលមានគោលដៅទទួលបានភ្ញៀវទេសចរ ១លាននាក់មកពីប្រទេស រុស្ស៊ី ប៉ុន្តែមិនបានកំណត់ពេលវេលាទេ៕ ប្រភព៖ បាងកកប៉ុស្តិ៍ ប្រែសម្រួល៖ សារ៉ាត
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_13-15-49.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_13-15-46-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_13-15-47.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_13-15-48-1024x682.jpg)
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ