រថយន្តហាយឡែនឌ័របើកលឿនដូចហោះ ជ្រុលបុករថយន្តស្ទូចដឹកដែកពីក្រោយពេញទំហឹង រងការខូចខាតយ៉ាងដំណំ ឯតៃកុងគៀបជាប់រងរបួសស្រាល

ភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនឹងបុរសជនជាតិចិននិងខ្មែរ២នាក់ទៀត ធ្វើដំណើរក្នុងល្បឿនលឿនជ្រុលបុករថយន្តស្ទូចដឹកដែកកំពុងឈប់ចាំភ្លើងស្តុបពីក្រោយ ពេញទំហឹងបណ្ដាលឲ្យតែកុងគៀបជាប់ក្នុងកាប៊ីន សំណាងល្អរងរបួសស្រាល ឯរថយន្តហាយឡែនឌ័ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយបង្កឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចភ្លើងស្តុប មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស្ទូចដឹកដែកបង្គោលអង់តែន មួយគ្រឿងម៉ាកហុីយ៉ាន់ដាយព៌ណសពាក់ផ្លាកស្លាកលេខភ្នំពេញ3C-1413ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រង់ចាំភ្លើងស្តុប ខណៈនោះក៏មានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AD-3509បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនិងបុរសជនជាតិចិននិងខ្មែរ ២នាក់ទៀត ធ្វើដំណើរមកពីក្រោយលឿនដូចហោះជ្រុលទៅបុករថយន្តស្ទូចដឹកដែកពីក្រោយខាងស្តាំពេញទំហឹង បណ្ដាលឲ្យតៃកុងគៀបជាប់ក្នុងកាប៊ីនត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយយកចេញមកក្រៅ សំណាងល្អរងរបួសស្រាល។ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner