រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំពិភាក្សាបន្តលើការងារសាងសង់បង្គោលអង់តែន តាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ
ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើការងារសាងសង់បង្គោលអង់តែន តាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានរៀបចំឡើងនារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួងសាធារណការនិងដឹកជញ្ជូន និយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន (China Road and Bridge Corporation) ក្រុមហ៊ុន Huawei ប្រតិបត្តិករបង្គោលអង់តែន ព្រមទាំងបណ្តាប្រតិបត្តិករទូរគមនាគមន៍។
សម្រាប់ កិច្ចប្រជុំនេះដែរបានរៀបចំឡើងក្នុងគោលបំណង ដោះស្រាយបញ្ហាប្រឈម និងកំណត់ទីតាំងជាក់លាក់សម្រាប់សាងសង់អង់តែនទូរសព្ទចល័ត ដើម្បីធានាផ្ដល់សេវាគ្របដណ្តប់ពេញលេញនៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ បន្ទាប់ពីក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ៕ ដោយ៖ម៉ាដេប៉ូ