មេបញ្ជាការរងកងទ័ពជើងគោក ៖ ការថែទាំសុខភាពយោធិនពិការ គឺជាកត្តាសំខាន់ដែលថ្នាក់ដឹកនាំតែងគិតគូរក្រៅពីផ្ដល់ជំរករស់នៅសមរម្យ

បន្ទាយមានជ័យ ៖ ការថែទាំសុខភាពយោធិនពិការគឺជាកត្តាសំខាន់ដែលថ្នាក់ដឹកតែងគិតគូរក្រៅពីផ្ដល់ជីវភាព និងជំរករស់នៅសមរម្យ នៅក្នុងមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈកម្មការគ្រប់គ្រងកសាងមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ បានថ្លែងដូច្នេះក្នុងពិធីប្រកាសបញ្ចូលក្របខ័ណ្ឌពលទាហាន ពេទ្យបឋម នៃកងយោធពលខេមរភូមិកាលពីថ្ងៃទី៥ សីហា ២០២២ នៅទីបញ្ជាការ ស្ថិតនៅភូមិ តេជោសែនជ័យ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក ឧត្ដមសេនីយត្រី ថៃ សុវណ្ណ នាយកស្ដីទីមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ មានប្រសាសន៍ថា បណ្ដាសមិទ្ធផលដែលមណ្ឌុលកសាងបានកន្លងមក ចំនួនគ្រួសារយោធិនពិការសរុបមានចំនួន ៦៥០គ្រួសារ មនុស្សរាយមានចំនួន ១,៨៨៤នាក់ ស្រី ៨៨២នាក់ អាយុ១៨ឆ្នាំឡើង មានចំនួន ១,១៧៥នាក់ ស្រីិ ៥៦៩នាក់ ការបោះឆ្នោតជូនគណៈបក្សប្រជាជន បាន៩៨% ដែលជាសំឡេងលើសលប់។ ចំនួនខ្នងផ្ទះសាងសង់ជូនយោធិនពិការមាន ៥០១ខ្នង អណ្ដូងស្នប់មានចំនួន ៨៦អណ្ដូង ស្ថានីយទឹកស្អាត ១កន្លែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀតដូចជាទីចាត់ការ សាលារៀន គលានុបដ្ឋាន វត្ត ផ្លូវថ្នល់ ភ្លើងអគ្គិសនីជាដើម។

លោក ឧត្ដមសេនីយត្រី ថៃ សុវណ្ណ បន្តថា ផ្នែកគលានុបដ្ឋានមានបុគ្គលិក ៨នាក់ ស្លាប់អស់ ២នាក់ ឈឺកំពុងសំរាកព្យាបាលនៅផ្ទះ ៣នាក់ នៅបម្រើការងារ ៣នាក់ក្នុងនោះអ្នកបើកបរម្នាក់ ។
លោក ឧត្ដមសេនីយត្រីបានឱ្យដឹងទៀតថា បច្ចុប្បន្នចំនួនយោធិនពិការនិងគ្រួសារកើនឡើង ហើយជម្ងឺក៍កើនឡើងកាន់តែច្រើន ដូចជារបួសសើរើ ជម្ងឺប្រចាំកាយ និងជម្ងឺឆ្លងគ្រប់ប្រភេទធ្វើឱ្យមណ្ឌុល ជួបការលំបាកជាខ្លាំងដើម្បីបម្រើសង្គ្រោះបងប្អូន។

មណ្ឌុលបានសំណូមពរដល់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកភាពនិងបញ្ជូនកូនយោធិនពិការ ៦រូបទៅសិក្សាពេទ្យបឋម នៅសាលាពេទ្យយោធភូមិភាគទី៥ ហើយបានបញ្ចូលក្របខ័ណ្ឌនាពេលនេះ។

ឯកឧត្ដម ឧត្ដមសេនីឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈកម្មការគ្រប់គ្រងកសាងមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ មានប្រសាសន៍ថ្លែងអំណរគុណ និងដឹងគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹងនាំគ្រប់លំដាប់ថ្នាក់ ដែលតែងយកចិត្តទុកដាក់ពីសុខភាពបងប្អូនយោធិនពិការ និងគ្រួសាររហូតកន្លងមក។

ឯកឧត្ដម ឧត្ដមសេនីឯក ព្រហ្ម មរណៈ ណែនាំដល់ ទាហានពេទ្យដែបានបញ្ចូលក្របខ័ណនាពេលនេះ ខិតខំបំពេញតួនាទីនិងភារកិច្ច មើលថែបងប្អូនយោធិនពិការ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីធម៌ល្អ ណែនាំឱ្យពួកគាត់ធ្វើអនាម័យឱ្យបានល្អ ដើម្បី ចៀសផុតពីជំងឺឆ្លងផ្សេងៗ ៕ ដោយ៖ ឃិន គន្ធា

ads banner